CamNews

ទូរស័ព្ទ 

នេះគឺជារូបភាពផ្លូវការរបស់ Samsung Galaxy A3 2017 និង Galaxy A5 2017

កាលពីយប់កន្លងទៅ Samsung បានផ្ញើលិខិតអញ្ជើញទៅកាន់អ្នកសារព័ត៌មាន សម្រាប់ព្រឹត្តិ
ការណ៍ឧទ្ទេសនាមស្មាតហ្វូន Galaxy A 2017 នៅម៉ាឡេស៊ី នៅថ្ងៃទី ៥មករាខាងមុខ ចំណែក
ថ្ងៃនេះ បណ្ដារូបភាពផ្លូវការរបស់ Galaxy A3 2017 និង Galaxy A5 2017 ក៏បានបង្ហាញខ្លួន។

Samsung Galaxy S7

បណ្ដារូបភាពនេះ ត្រូវបានគេចុះផ្សាយនៅលើគេហទំព័រ Sammobile ដែលស្និទ្ធនឹង Samsung ។
ប៉ុន្តែ ក្នុងបណ្ដារូបភាពនេះ គេឃើញមានតែ Galaxy A3 2017 និង Galaxy A5 2017 ចំណែក
Galaxy A7 2017 នៅមិនទាន់បង្ហាញខ្លួនក្នុងរូបភាពណាមួយនៅឡើយ។

ជាមួយនឹងរូបភាពទាំងនេះ អ្នកនឹងអាចឃើញថា Samsung បានផ្លាស់ប្ដូររូបរាងខ្លះនៅលើស្មាត
ហ្វូនថ្មីរបស់ខ្លួន បើធៀបនឹងកំណែមុនៗ ហើយផ្នែកខ្លះ មានរូបរាងប្រហាក់ប្រហែលនឹង Galaxy
S7។ នោះគឺស៊ុមទូរស័ព្ទធ្វើអំពីលោហធាតុ ផ្នែកខាងក្រោយធ្វើអំពីកញ្ចក់កោង ខណៈដែលខាង
មុខធ្វើអំពី bezel ដ៏ស្រស់ស្អាត។ បណ្ដាកំណែ Galaxy A 2017 ក៏មាន៤ពណ៌សម្រាប់ជ្រើសរើស
គឺ ពណ៌ខ្មៅ ពណ៌ផ្កាយឈូក ពណ៌មាស និងពណ៌ខៀវ។

តាមការសន្និដ្ឋាន Galaxy A3 2017 នឹងបំពាក់ឈីប Exynos 7870, RAM 2 GB, ROM 16 GB
រួមនឹងកាមេរ៉ាមុខក្រោយ 8/13 MP។ ស្មាតហ្វូននេះ មានអេក្រង់ 4.7 inch HD និងប្រព័ន្ធ LTE,
NFC និង Bluetooth 4.1។

Galaxy A5 2017 ប្រើឈីប Exynos 7880, RAM 3 GB, ROM 32 GB ជាមួយនឹងអេក្រង់ 5.2
inch Full HD។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខក្រោយ 16 MP ដូចគ្នា និងមានប្រព័ន្ធ LTE, NFC
និង Bluetooth 4.1។

តាមការសន្និដ្ឋាន ស្មាតហ្វូនទាំងពីរកំណែខាងលើ នឹងបំពាក់បច្ចេកវិទ្យាទប់ទល់នឹងជម្រាបទឹក
ហើយតម្លៃរបស់វាក៏នឹងដូចទៅនឹងកំណែជំនាន់មុន។ អ្វីៗទាំងអស់នឹងបានច្បាស់ នៅក្នុងថ្ងៃទី
៥មករាខាងមុខ សូមរង់ចាំតាមដានទាំងអស់គ្នា៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ phonearena


Tags: Samsung Galaxy A3 2017 Galaxy A5 2017