CamNews

ទូរស័ព្ទ 

iPhone 6 - 16GB ធ្លាយតម្លៃ និងថ្ងៃដាក់លក់ លើទីផ្សារ

ថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាម និយាយថា iPhone 6 នឹងប្រើអេក្រង់ ដែលមានរីសូលូសឹន
ខ្ពស់ (960x1074) រួមនឹងឈីប Apple A8 ថ្មីបំផុត។

ទន្ទឹមនឹងពាក្យចចាមអារ៉ាម ស្ដីអំពីទំហំអេក្រង់ គ្រឿងម៉ាស៊ីន ក៏ដូចជាបណ្ដាសេនសឺរ នៅលើ
iPhone 6 ថ្មីៗនេះ នៅលើបណ្ដាព័ត៌មាន ក៏គេឃើញមានការបែកធ្លាយដំណឹងអំពីតម្លៃ ក៏ដូចជា
ថ្ងៃបង្ហាញខ្លួន របស់ស្មាតហ្វូននេះ។

ប្រភពព័ត៌មាន ឱ្យដឹងថា iPhone 6 កំណែ 4,7 inch នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី ១៥កញ្ញា
ខាងមុខ គឺយឺតជាងប៉ុន្មានថ្ងៃ ធៀបនឹងកាលបរិច្ឆេទរាល់ថ្ងៃរបស់ Apple ហើយ iPhone 6 នេះ
នឹងត្រូវបានដាក់លក់ ចាប់ពីថ្ងៃទី ២៥កញ្ញា។ ចំណែកតម្លៃរបស់ម៉ូដែល iPhone 6 - 4,7 inch
ដែលមានអង្គចងចាំ 16GB គឺមានតម្លៃ ៨៥០ដុល្លារ រីឯ iPhone Air - 5,5 inch គឺ ៩៦៥ដុល្លារ។

មុននេះ ក៏មានពាក្យចចាមអារ៉ាម និយាយថា iPhone 6 នឹងប្រើអេក្រង់ ដែលមានរីសូលូសឹន
ខ្ពស់ (960x1074) រួមនឹងឈីប Apple A8 ថ្មីបំផុត។ ពិសេសជាងនេះ ក្រៅពីមុខងាររក្សាលំនឹង
រូបភាព (ដូចនៅលើ iPhone 6 - 5.5 inch) iPhone 6 - 4.7 inch នឹងមានកាមេរ៉ា កំណែថ្មី របស់
VCM (Voice Call Motor) អនុញ្ញាតឱ្យ ស្មាតហ្វូននេះ focus បានលឿនជាងមុន និងសំចៃថាម
ពលថ្មបានច្រើន៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ AppleInsider


Tags: iPhone 6 Apple A8 price launch