CamNews

ព័ត៌មានបច្ចេកវិទ្យា 

OS X 10.8.4 មាន Browser Safari ថ្មី

តាមប្រភពពី Slashgear បានឲ្យដឹងថា Browser Safari ថ្មីបំផុត បច្ចុប្បន្នមានតែនៅលើ OS X
10.8.4 ប៉ុណ្ណោះ នៅមិនទាន់មាននៅលើបណ្តា Version ទាបជាងនេះ នៅឡើយទេ។

ក្នុងនោះ OS X 10.8.4 បានធ្វើការជួលជុស Connector Wi-Fi ទន្ទឹមនឹងការ បង្កើនសមត្ថភាព
លើ App Calendar ជាមួយ Microsoft Exchange ឲ្យកាន់តែប្រសើរ។ Apple បានផ្គត់ផ្គង់បន្ថែម
នូវសមត្ថភាពអានអត្ថបទពី file FDF ចំពោះ Feature ដែល Support ដល់មនុស្សពិការ Voice
Over។ ក្រៅពីនេះ ក្រុមហ៊ុនក៏ធ្វើការជួសជុល ដែលធ្វើឲ្យម៉ាស៊ីនមិនរលត់ ពេលកំពុងរត់ Boot
Camp។

នៅក្នុង Version អាប់ដេតលើកនេះ Apple ក៏បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់លេខទូរស័ព្ទ ក្រៅពី
សហរដ្ឋអាមេរិច អាចធ្វើការ Call FaceTime បានផងដែរ។ ដើម្បីដោនឡូត Version អាប់ដេត
OS X 10.8.4 សូមចុចត្រង់នេះ

ដោយ៖ សិលា
ប្រភព៖ VE


Tags: OS X 10.8.4 new browser Safari hightech