កំរិតតម្លៃលក់ ដែលគេរំពឹងទុកសម្រាប់ iPhone 7 ត្រូវបានគេឲ្យដឹងថា នឹងនៅតែរក្សាតម្លៃលក់ដដែលបើធៀបនឹង iPhone 6S នៅពេលចាប់ផ្តើមដាក់លក់ដំបូង ប៉ុន្តែម៉ូដែលមានអង្គផ្ទុកទិន្នន័យទាបបំផុត របស់ iPhone 7 គឺ 32 GB មិនមែន 16 GB ទៀតឡើយ។
យោងតាមប្រភពព័ត៌មានពី Forbes បានឲ្យដឹងថា iPhone 7 និង iPhone 7 Plus ដែលជិតធ្វើការបង្ហាញណែនាំខ្លួននោះ នឹងមានអង្គផ្ទុកទិន្នន័យទាបបំផុតគឺ 32 GB។ តម្លៃលក់របស់មូដែលនីមួយៗគឺ ៦៤៩ដុល្លារ, ៧៤៩ដុល្លារ និង ៨៤៩ដុល្លារ សម្រាប់បណ្តាម៉ូដែល iPhone 7 32 GB, 128 GB និង 256 GB។ iPhone 7 Plus ត្រូវបានរំពឹងទុកថានឹងមានតម្លៃលក់ ៧៤៩ដុល្លារ, ៨៤៩ដុល្លារ និង ៩៤៩ដុល្លារ សម្រាប់បណ្តាម៉ូដែល 32 GB, 128 G និង 256 GB។
ជាក់ស្តែង បើតាមប្រភពខាងលើ នេះគឺជាតម្លៃ ដ៏សមរម្យមួយសម្រាប់ iPhone 7 ហើយបើធ្វើការប្រៀបធៀបជាមួយនឹង iPhone 6S នោះអ្នកប្រើប្រាស់ នឹងសន្សំសំចៃបាន ១០០ដុល្លារ ផងដែរ៕
ប្រែសម្រួល៖ មង្គល