គំរូ Galaxy S IV ដែលជិតបង្ហាញខ្លួន នឹងមានពីរ Version ប្រើប្រាស់ CPU ផ្សេងគ្នា ដែលក្នុងនោះ
រួមមាន Qualcomm Snapdragon 600 និង Samsung Exynos 5 Oct។
បើតាម Phone Arena, ម៉ូដែលដែលនឹងដាក់បង្ហាញនៅអាមេរិច នឹងប្រើប្រាស់ CPU Qualcomm
Snapdragon 600។ ចំណែក ផលិតផលដែលត្រូវបង្ហាញនៅទីផ្សារអឺរ៉ុប និងទីផ្សារប្រទេសផ្សេង
ទៀត នឹងប្រើប្រាស់ CPU Samsung Exynos 5 Octa។ ភាពផ្សេងគ្នានេះគឺ Chip Qualcomm មាន
Support LTE ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅអាមេរិច ចំណែកផលិតផលរបស់
Samsung គឺមិនមាន Support LTE ទេ។
Samsung ទើបតែបានផ្ញើលិខិតអញ្ជើញ ចូលរួមព្រឹត្តិការណ៍បង្ហាញខ្លួន Galaxy S IV នៅថ្ងៃទី 14/3
កាលពីពេលមុន ប្រភពព័ត៌មានចចាមអរាមជាច្រើនបាននិយាយថា Galaxy S IV នឹងប្រើប្រាស់
chip Snapdragon 600 Quad Core ល្បឿន 1,9 GHz ព្រោះស្មាតហ្វូនមានកំដៅក្តៅខ្លាំងពេល
ដំណើរការជាមួយ Exynos 5 Octa។ ក្នុងនោះគំរូ chip ថ្មីបំផុតរបស់ Samsung អាចនឹងត្រូវបំពាក់
លើ Galaxy Note III ។
ព័ត៌មានលំអិតពី Galaxy S IV ក៏មិនសូវមានច្រើន។ ព័ត៌មានចចាអារាមបាននិយាយថា វានឹងបំពាក់
ដោយអេក្រង់ Full HD 5 inch បច្ចេកវិទ្យា Super AMOLED+ និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2។
ក្រៅពីនេះ ស្មាតហ្វូនអាចនឹងប្រើថ្មទំហំ 3.100 mAh, RAM 2 GB និង camera 13 megapixel។
បច្ចុប្បន្ន Samsung មិនបានបញ្ជាក់ព័ត៌មានលំអិតអ្វីទាំងអស់ ក្រៅពីការអញ្ជើញឲ្យចូលរួមព្រឹត្តិការណ៍
បង្ហាញនូវផលិតផលថ្មីរបស់ខ្លួន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី 14 ខែមីនាខាងមុខនេះ នៅ New York
(អាមេរិច)៕
ដោយ៖ សិលា
ប្រភព៖ VE
ភ្នំពេញ ៖ អគ្គិភ័យមួយដង្ហើមចង្រិត បានឆាបឆេះស្មៅ និងដើមឈើតូចៗនៅក្នុងដីឡូត៍មួយកន្លែង ទំហំ ប្រមាណ៥ហិកតា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប៉ុន្ដែអគ្គិភ័យនេះត្រូវបានកម្លាំងនគរបាល ពន្លត់អគ្គិភ័យនិងអាជ្ញាធរមូលដ្ឋាន ជួយពន្លត់ទាន់ពេលវេលា ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បាន ឱ្យដឹងថា អគ្គិភ័យខាងលើនេះ បានឆាបឆេះស្មៅ និងដើមឈើតូចៗ នៅវេលាម៉ោងប្រមាណ ៩និង១០នាទី ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះ ស្ថិតក្នុងដីឡូត៍ខាងលើ ដែលតាមប្រភពព័ត៌មានខ្លះ អាចមកពីក្មេងដុត ដើម្បីរក ឃ្មុំ។
ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ លោក នេត វណ្ណថា បានឱ្យដឹងថា សមត្ថកិច្ចរបស់លោក បានប្រើរថយន្ដពន្លត់អគ្គិភ័យចំនួន ៦គ្រឿង ហើយប្រើប្រាស់អស់ចំនួន ៣គ្រឿង ។
លោកនេត វណ្ណថា បានបន្ដថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ថាមានករណីអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់លោក បានបញ្ជូនរថយន្ដពន្លត់អគ្គិភ័យ ទៅជួយអន្ដរាគមន៍ភ្លាមៗ ហើយបានរលត់ទៅ វិញ ។ យ៉ាងណាក៏ដោយ អគ្គិភ័យមួយដង្ហើមចង្រិតនេះ មិនបណ្ដាលឱ្យ រងការខូចខាតទ្រព្យសម្បត្ដិច្រើននោះទេ៕
- See more at: http://www.dap-news.com/2011-06-14-02-39-55/58569-2013-02-28-04-32-06.html#sthash.JXHu0oBi.dpuf