ភ្នំពេញៈ ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនឈានមុខមួយ ទៅលើផ្នែកបច្ចេកវិទ្យា នៅលើពិភព
លោក ដែលទទួលបានកេរ្តិ៍ឈ្មោះ ល្បីល្បាញយ៉ាងខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈ
ការចេញលក់ បច្ចេវិទ្យាទំនើបថ្មីៗ របស់ខ្លួនជាបន្តបន្ទាប់ ។ នៅប្រទេសកម្ពុជា Samsung បាននិង
កំពុងវាយលុក លើទីផ្សារ តាមរយៈការរិតចំណងមិត្តភាព និង ផ្តល់ទំនុកចិត្ត ដល់អតិថិជន ក៏ដូច
ជាតំណាងចែកចាយតូចធំនានាផងដែរ។ តើSamsung ទទួលបានទំនុកចិត្តយ៉ាងណាខ្លះពីតំណាង
ចែកចាយរបស់ខ្លួន?
ខាងក្រោមនេះ គឺជាបទសម្ភាសន៍ជាមួយ លោកឧកញ៉ា ហោ ម៉េន អគ្គនាយក ក្រុមហ៊ុនស៊ុនស៊ី
ម៉ិចកូ ដែលជាតំណាងចែកចាយ Samsung ដ៏ធំមួយ នៅកម្ពុជា៖
សំណួរៈ លោកឧកញ៉ា តើក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានចាប់ដៃគូពាណិជ្ជកម្ម ជាមួយនឹង
ក្រុមហ៊ុន Samsung តាំងពីពេលណាមក ?
លោកឧកញ៉ាហោម៉េនៈ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុន Samsung តាំង
ពីឆ្នាំ ២០០៧មកម្លេះ ដែលគិតរហូតមកដល់ពេលនេះ គឺមានរយៈពេលជាង ៥ឆ្នាំហើយ។ ដោយ
កាលនោះ គឺស្របពេលដែល ប្រទេសកម្ពុជា កំពុងតែមាន ការរីកលូតលាស់ សេដ្ឋកិច្ចយ៉ាងខ្លាំង
ប៉ុន្ដែការចាប់ផ្ដើម ដំបូង នៅក្នុងការលក់ ផលិតផលម៉ាក សញ្ញារបស់ Samsung នៅក្រុមហ៊ុន ស៊ុន
ស៊ីម៉ិចកូ របស់ខ្ញុំ គឺមិនទាន់មានសន្ទុះខ្លាំង នៅឡើយទេ បើទោះបីជា ផលិតផលនេះ ជាផលិតផល
របស់ ប្រទេសកូរ៉េ ក៏ដោយ។
សំណួរៈ តើមានចំណុចសំខាន់អ្វីខ្លះ ដែលជំរុញឱ្យ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ចាប់ដៃគូជាមួយ
នឹង ក្រុមហ៊ុន Samsung?
លោកឧកញ៉ាហោម៉េនៈ និយាយទៅចំពោះយើង ជាអ្នករកស៊ីផលិតផលម៉ាកណា ក៏យើងត្រូវ
ការយកមកលក់ដែរ ប៉ុន្ដែយើងត្រូវដឹង ពីតម្រូវការអតិថិជន របស់យើង។ ទីមួយគឺយើងគួរមើល
ទៅលើផលិតផលម៉ាកហ្នឹងថា តើវាមានលក្ខណៈទំនើប និងមានបច្ចេកវិទ្យាថ្មីគួឱ្យចង់ប្រើប្រាស់
ឬអត់ពិសេសនោះ វាមានការទទួលស្គាល់ ពីអ្នកប្រើប្រាស់ដែរឬទេ។ ទីពីរ យើងមើលទៅលើទី
ផ្សារថា តើយើងអាចប្រកួតប្រជែង ជាមួយនឹង ផលិតផលផ្សេងៗ បានឬអត់។ តែបើយើងនិយាយ
ពីម៉ាក Samsung គឺជាម៉ាកសញ្ញាមួយ ដែលពេញនិយម ចាប់តាំងពីឆ្នាំ២០០០ ដូច្នេះគ្មានអ្វី ដែល
ត្រូវឆ្ងល់ទេ ដែលយើងត្រូវ មានផលិត របស់ពួកគេ នៅក្នុងហាងរបស់យើង។ ក្នុងឆ្នាំ២០០៣ ខ្ញុំ
បានធ្វើដំណើរទៅ បរទេសហើយខ្ញុំបានសង្កេតឃើញថា ផលិតផល Samsung មានការពេញនិ
យមសម្រាប់ អ្នកប្រើប្រាស់ នៅទូទាំងពិភពលោក។ នេះដោយសារការផ្សព្វផ្សាយពាណិជ្ជកម្ម
របស់ពួកគេ រួមផ្សំជាមួយ នឹងគុណភាពខ្ពស់ និងបច្ចេកវិទ្យា ទំនើបចុងក្រោយ។ ជាឧទាហរណ៍
នៅប្រទេសិង្ហបុរី ដែលនៅប្រទេសនេះ ផលិតផលអគ្គិសនី គឺមានតម្លៃ។ ប៉ុន្ដែប្រសិនបើអ្នកមាន
ការផ្សព្វផ្សាយ ពាណិជ្ជកម្មបានល្អ និងធ្វើឱ្យមានការចាប់ អារម្មណ៍ ដល់អ្នកប្រើប្រាស់ ដូចជាការ
ផ្សព្វផ្សាយពាណិជ្ជកម្ម ដោយប្រើផ្ទាំងប៉ាណូអេក្រង់ ឡឌែដ៏ធំ ដែលអាចធ្វើឱ្យ អ្នកប្រើប្រាស់ជឿ
ជាក់ ទៅលើផលិតផលរបស់អ្នក។
សំណួរៈ តាមរយៈ នៃការសហការគ្នានេះ តើក្រុមហ៊ុន Samsung បានជួយផ្នែកពាណិជ្ជ
កម្មអ្វីខ្លះដល់ ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ?
លោកឧកញ៉ាហោម៉េនៈ តាមរយៈ នៃការសហការគ្នានេះ គឺក្រុមហ៊ុន Samsung បានផ្ដល់នូវ អត្ថ
ប្រយោជន៍ជាច្រើន ដែល ធ្វើឱ្យក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ កាន់តែមានការរីកចម្រើន ចាប់ពីថ្ងៃចាប់ផ្ដើម
រហូតមក ដល់សព្វថ្ងៃនេះ។ យើងអាចនិយាយបានថា Samsung បានជួយពួកយើង នៅក្នុងទិសដៅ
នៃការលក់ ដោយមានការរីកចម្រើន គួរឱ្យកត់សម្គាល់។ ពួកគេ ក៏បានជួយយើង ឱ្យមានអតិថិជន
កាន់តែច្រើន ដោយសារតែ Samsung វាជាម៉ាកសញ្ញា ដែលមានប្រជាប្រិយភាព ដែលអាចទាក់
ទាញ អ្នកប្រើប្រាស់ ជាច្រើនមកកាន់ហាងរបស់យើង។ អ្នកប្រើប្រាស់ដឹងពី ផលិតផលទាំងនោះ
រួចទៅហើយ យើងគ្រាន់តែពន្យល់ ពីគុណតម្លៃ និងបច្ចេកវិទ្យា ផលិតផល ដែលនឹងផ្ដល់អត្ថប្រ
យោជន៍ ជាច្រើន ដល់ការរស់នៅ របស់ពូកគេ។
សំណួរៈនៅក្នុងនាមជាដៃគូពាណិជ្ជកម្ម ដ៏ស្អិតរមួតនេះ តើលោកឧកញ៉ា យល់យ៉ាងណា
ចំពោះក្រុមហ៊ុន Samsung សម្រាប់ឆ្នាំ២០១៣ ខាងមុខនេះ?
លោកឧកញ៉ាហោម៉េនៈ ខ្ញុំយល់ថានៅឆ្នាំ២០១៣ ជាឆ្នាំដែលល្អ សម្រាប់ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ
និង Samsung ។ យើងនឹងពង្រឹងកិច្ច សហការរបស់យើង ឱ្យកាន់តែប្រសើរជាងនេះទៀត ព្រោះខ្ញុំ
ជឿ ជាក់លើក្រុមហ៊ុន Samsung ។ ព័ត៌មាននាពេលថ្មីៗនេះ បង្ហាញថា ពួកគេបន្ដសហការគ្នា បាន
យ៉ាងល្អ ក្នុងវិស័យផលិតផលអេឡិចត្រូនិក ក្នុងគោលបំណង ដើម្បីឱ្យស្របទៅជាមួយនឹង អនុ
សាសន៍ ឈ្នះឈ្នះ របស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា
ណាចក្រកម្ពុជា ដែលបានដាក់ចេញ នាពេលកន្លងមកមានន័យថា យើងត្រូវធ្វើយ៉ាងណា ឱ្យមាន
ការចំណេញទាំងសងខាង ហើយរកដំណោះស្រាយ និងវិធីសាស្ដ្របែបណាឱ្យមានភាពងាយស្រួល
នៅពេលដែល ជួបនូវបញ្ហាផ្សេងៗ ។ និងសំណូមពរឱ្យក្រុមហ៊ុន Samsung បន្ដការយកចិត្ដទុកដាក់
កាន់ខ្លាំង ថែមទៀត ចំពោះក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ។ ហើយក៏សូមថ្លែងអំណរគុណ យ៉ាងច្រើនផងដែរ
ចំពោះ ក្រុមហ៊ុន Samsung ដែលបានរៀបចំ បានយ៉ាងល្អ នៅថ្ងៃបើកសម្ពោធសាខា ក្រុមហ៊ុន ស៊ុន
ស៊ីម៉ិចកូ ម៉ៅសេទុង កាលពីខែសីហា កន្លងទៅថ្មីៗនេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល