CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia នឹងមានស្មាតហ្វូន សាកថ្មដោយថាមពល ព្រះអាទិត្យក្នុងពេលឆាប់ៗនេះ?

ថ្មីៗនេះ Nokia បានបង្ហោះនូវរូបភាព ជាមួយអក្សរសរសេរថា “Sun, sun, sun, here we come!”
នៅលើ Facebook របស់ក្រុមហ៊ុន រៀបរាប់ពីស្មាតហ្វូន Nokia Lumia កំពុងមានទិសដៅតម្រង់
ទៅថាមពលពន្លឺព្រះអាទិ្យ។ កត្តានេះ ធ្វើឲ្យពួកយើងគិតស្មានបានថា ក្រុមហ៊ុនផលិតទូរស័ព្ទ
ហ្វាំងឡង់ កំពុងតែផ្តោតគំនិតទៅលើបច្ចេកវិទ្យាសាកថ្មដោយថាមពលពន្លឺព្រះអាទិត្យ ដល់
បណ្តាស្មាតហ្វូន Lumia របស់ពួកគេ។ នេះមិនមែនជាលើកទីមួយទេ ដែលពួកយើងបានលឺ
ព័ត៌មានស្តីពីបញ្ហានេះ។

បើតាមការធ្លាប់ដឹង, Nokia ធ្លាប់បានធ្វើការស្រាវជ្រាវពីបច្ចេកវិទ្យាសាកថ្ម ដោយប្រើពន្លឺព្រះ-
អាទិត្យ ដោយធ្វើការស្រាវជ្រាវ អភិវឌ្ឍគំរូទូរស័ព្ទ ៥គ្រឿង និងផ្តល់ឲ្យមនុស្ស ៥នាក់ ធ្វើពិ-
សោធ នៅតាមបណ្តាទីតាំងផ្សេងៗលើពិភពលោក។ លទ្ធផលនៃការពិសោធន៍នេះ មានអត្ថ-
ប្រយោជន៍យ៉ាងខ្លាំង ដល់ការស្រាវជ្រាវរបស់ពួកគេ ព្រោះបរិមាណកំដៅ នៃពន្លឺព្រះអាទិត្យ
នៅតាមបណ្តាទីតាំងផ្សេងៗលើលោកយើងនេះ មានការប្រែប្រួល មិនដូចគ្នាទេ។

ជាក់ស្តែង បច្ចុប្បន្នមិនទាន់មានភស្តុតាងបន្ថែមណាផ្សេងទៀតបញ្ជាក់ថា Nokia នឹងបង្ហាញខ្លួន
គំរូស្មាតហ្វូន Lumia ដែលអាចសាកថ្មដោយពន្លឺព្រះអាទិត្យនោះទេ។ ប្រហែលជា ឃ្លាដែល
Nokia សរសេរខាងលើ គ្រាន់តែជាបង្ហើបតិចៗឲ្យ Fan ខ្លួនមានការសប្បាយចិត្ត​ និងរង់ចាំ
មើលនៅរដូវវិស្សមនកាល ដែលកំពុងខិតជិតមកដល់ នាពេលខាងមុខនេះ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Nokia battery charger solar energy smartphone hightech