ជាមួយនឹងកំរិតតំលៃលក់ថោក (300 USD មិនមានកិច្ចសន្យា) សំរាប់ស្មាតហ្វូនមួយ
ដែលមានរូបសណ្ឋានខ្ពស់ និងប្រើ Android 4.2, Nexus 4 ត្រូវបានអតិថិជនទិញ
អស់រលីងតាមរយះ GooglePlay នៅអង់គ្លេស និងអាមេរិច ក្នុងរយះពេលតែជាង
កន្លះម៉ោងប៉ុណ្ណោះ។
ភាពទាក់ទាញរបស់ផលិតផលដែល LG ផលិតត្រូវបានស្មានដឹងមុន ព្រោះតែ Nexus 4 មាន
តំលៃលក់តែចាប់ពី 300 USD ប៉ុន្តែមានរូបសណ្ឋានខ្ពស់ ពោលគឺខ្ពស់ជាង Galaxy S III ទៅ
ទៀតជាមួយនឹង CPU Qualcomm Snapdragon S4 Pro, Quad Core ល្បឿន 1,5GHz និងប្រើ
ប្រព័ន្ធប្រតិបត្តិការថ្មីបំផុតរបស់ Google។ ចំនុចអវិជ្ជមានរបស់ស្មាតហ្វូននេះ គឺមានតែមិនបាន
Support 4G LTE។ ជាក់ស្តែងកត្តានេះ វាមិនមាបញ្ហាអ្វីឡើយសំរាប់បណ្តាប្រទេសដែលមិនទាន់
មានប្រព័ន្ធ 4G ដូចប្រទេសកម្ពុជា។
បច្ចុប្បន្នមិនទាន់ដឹងច្បាស់ថា Google បានដាក់លក់ Nexus 4 ប៉ុន្មានគ្រឿង ក្នុងការដាក់លក់
ដំណាក់កាលដំបូងនេះទេ។ ក្រុមហ៊ុនប្រកាសតាមរយះ Google+ ថាការដាក់លក់ដំណាក់កាល
ទីពីរ នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ៕
ដោយ៖ សិលា
ប្រភព៖ VE