បន្តពីបណ្តាព័ត៌មានចចាមអារាមកន្លងផុតទៅថ្មីៗនេះ គេហទំព័រ Sammobile ទើបតែធ្វើការ
បង្ហាញបន្ថែមនូវព័ត៌មានពីរូបសណ្ឋាននៃគំរូទូរស័ព្ទពីរ ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ
Windows Phone 8 របស់ Samsung គឺ Macro និង Odyssey ។ ទូរស័ព្ទទាំងពីរនេះ នឹងស្ថិត
ក្នុងប្រភេទស៊េរីទូរស័ព្ទមធ្យម និងស៊េរីខ្ពស់ ជាមួយនឹងរូបសណ្ឋានដូចខាងក្រោមនេះ ៖
Samsung GT-i8370 (Macro)
> អេក្រង់ទំហំ 4.0" Super AMOLED, កំរិតពន្លឺ 800 x 480 (WVGA)
> CPU Qualcomm Snapdragon Dual Krait ល្បឿន 1.5 GHz
> Chip ក្រាហ្វិក Adreno 305
> RAM មិនទាន់ដឹងច្បាស់នៅឡើយ
> មេម៉ូរីក្នុង 8 GB និងអាចបន្ថែមមេម៉ូរីក្រៅបានប្រភេទ microSD
> Camera ខាងមុខ 5 MP, Camera ខាងក្រោយ 1.9 MP
> តំលៃចចន្លោះពី 350 ដល់ 450 EUR
Samsung GT-i8750 (Odyssey)
> អេក្រង់ទំហំ 4.8" Super AMOLED, កំរិតពន្លឺ HD
> CPU Qualcomm Snapdragon Dual Krait ល្បឿន 1.5 GHz
> RAM មិនទាន់ដឹងច្បាស់នៅឡើយ
> មេម៉ូរីក្នុង 16/32 GB និងអាចបន្ថែមមេម៉ូរីក្រៅបានប្រភេទ microSD
> Camera ខាងមុខ 8 MP, Camera ខាងក្រោយ 1.9 MP
> តំលៃចចន្លោះពី 500 ដល់ 600 EUR
ទូរស័ព្ទ Samsung ប្រើប្រាស់ Windows Phone 8 (រូបសិប្បនិម្មិត)
ដោយ៖ សិលា
ប្រភព៖ TTE