Softorino អ្នកអភិវឌ្ឍន៍ Application WALTR ទើបតែបានរកឃើញថា Chip Apple A8 នៅលើ iPhone 6 និង 6 Plus អាចផ្គត់ផ្គង់នូវការចាក់វីដេអូកំរិតរីសូលុយហ្សិន 4K។ នេះគឺជារឿងមួយដែល Apple មិន បានប្រកាសប្រាប់ឲ្យដឹងនៅក្នុងសន្និសិទបង្ហាញណែនាំ ស្មាតហ្វូនថ្មីទាំងពីររបស់ខ្លួន កាលពីខែកញ្ញា កន្លងទៅនេះ នោះទេ។
...អាន៖ ជនជាតិអាស៊ីចូលចិត្តប្រើប្រាស់ iPhone 6 Plus ច្រើនជាងគេ លើសកលលោក
ជាក់ស្តែង កំរិតរីសូលុយហ្សិនរបស់ iPhone 6 មានត្រឹមតែ 1334x750 pixel ចំណែក iPhone 6 Plus គឺ 1920x1080 pixel ដូច្នេះមិនអាចបង្ហាញគុណភាពវីដេអូបានល្អឡើយ នៅក្នុងកំរិតរីសូលុយហ្សិន 4K (3840x2160 pixel)។ អ្នកប្រើប្រាស់អាចចាក់វីដេអូ និងរីករាយទស្សនានូវមាតិកាវីដេអូ នៅលើ iPhone ថ្មីទាំងពីរបាន ប៉ុន្តែមិនអាចមើលឃើញភាពល្អឥតខ្ចោះ នៃគុណភាពរូបភាពឡើយ ហើយអ្នកប្រើប្រាស់ ក៏គួរតែចងចាំដែរថា ទំហំហ្វាល់ (File) វីដេអូ 4K ក៏ធំណាស់ដែរ ដូច្នេះវាក៏នឹងបង្កការលំបាកក្នុងការ ផ្ទុកហ្វាល់ក្នុងស្មាតហ្វូន។
...អាន៖ Concept របស់ Galaxy S6 និង Galaxy S6 Edge មានការឌីហ្សាញថ្មីប្លែក ទាក់ទាញចិត្ត (មានវីដេអូ)
ជាមួយលទ្ធភាពរបស់ Chip A8 និងការបង្ហាញខ្លួននៃ iMac Retina 5K ក្រុមហ៊ុន Apple កំពុងតែបង្ហាញ ពីការយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់បណ្តាខ្លឹមសារ Multimedia ដែលមានកំរិតភ្លឺច្បាស់ខ្ពស់។ Apple អាចនឹងធ្វើការអាប់ឌេត (Update) Apple TV ដោយធ្វើការជំនួស Chip A5 នៅក្នុងឧបករណ៍នាពេល បច្ចុប្បន្ននេះដោយ Chip A8 ឆាប់ៗនេះ៕
...អាន៖ លេចចេញ interface Android Lollipop 5.0 សម្រាប់ Galaxy Note 3 ស្អាតទាក់ទាញរបស់គេ (មានវីដេអូ)
...អាន៖ iPhone 7 នឹងផ្តោតខ្លាំងលើកាមេរ៉ា ដែលគុណភាណរូបថត ដូចទៅនឹងរូប ថតចេញពី ម៉ាស៊ីនថត DSLR?
...អាន៖ ឮថា Galaxy Note 5 នឹងប្រើប្រាស់អេក្រង់ 4K និងកំរិតដង់ស៊ីតេភិចហ្សែលឡើងដល់ 700 ppi ច្បាស់យ៉ាងណាទៅហ្ន៎?
ប្រែសម្រួល៖ សិលា
ប្រភព៖ Slashgear, Vreview