CamNews

ព័ត៌មានបច្ចេកវិទ្យា 

ពិតជាសំណាងមែន សុខៗគេយក iPhone 5S មួយគ្រឿង មកឲ្យទទេៗ (មានវីដេអូ)

បុរសម្នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនជឿខ្លួនឯងថា មិនសំណាងដូច្នេះ នៅពេលដែលទទួល
បាន iPhone 5S មួយគ្រឿង ក្នុងពេលដែលមនុស្សជាច្រើននាក់កំពុងតែចង់បានវា និងលក់ដាច់
ស្ទើរអស់ពីស្តុក នោះ។

អ្នកសារព័ត៌មានគេហទំព័រ Unbox Therapy បានធ្វើដំណើរជុំវិញ Toronto (Canada) ដើម្បីស្វែងរក
អ្នកដែលកំពុងប្រើប្រាស់ទូរស័ព្ទដ៏ចាស់ និងអន់ជាងគេបំផុត នៅក្នុងទីក្រុងនេះ។ មនុស្សជាច្រើនគឺ
ប្រើប្រាស់ iPhone របស់ Apple, Galaxy របស់ Samsung, Nexus របស់ Google...ហើយមនុស្សមួយ
ចំនួនទៀត ប្រើប្រាស់ទូរស័ព្ទតំលៃថោក មានអេក្រង់ Touch Screen។

ជាក់ស្តែង អ្នកដែលត្រូវបានវាយតំលៃថា កំពុងតែប្រើប្រាស់ទូរស័ព្ទមួយ ដ៏កញ្ចាស់ និងអន់ជាងគេ
ក្នុងការស្វែងរករបស់កម្មវិធីនោះ គឺជាបុរសម្នាក់ដែលប្រើ Nokia E5។ រង្វាន់សំរាប់បុរសម្នាក់នេះ គឺ
ជាទូរស័ព្ទ iPhone 5S ដែលធ្វើឲ្យបុរសនោះ មានការស្រឡាំងកាំង មិនដឹងមានប្រតិកម្មតបយ៉ាងម៉េច
ឡើយ ហើយចិត្តម្យ៉ាងនៅគិតថា អ្នកសារព័ត៌មានរូបនោះ កំពុងតែលេងសើចជាមួយខ្លួនទេមើលទៅ។

តាមរយះវីដេអូគេសង្កេតឃើញថា មនុស្សជាច្រើនហាក់មានការសប្បាយរីករាយ ចំពោះទង្វើល្អ នៃ
ការចែករំលែក និងសេចក្តីស្រលាញ់នេះ ប៉ុន្តែក៏មានមនុស្សមួយចំនួន ក៏បានបង្ហាញពីការច្រណែន
និងបានឲ្យដឹងថា បុរសម្នាក់នោះពិតជាសំណាងខ្លាំងណាស់ ព្រោះថា Nokia E5 មិនមែនជាទូរស័ព្ទ
អន់ណាស់ណានោះទេ ក្នុងពេលដែលពួកគេនៅកំពុងប្រើប្រាស់ Nokia 1100 ឬទូរស័ព្ទបត់ "បិទបើក"
ដ៏កញ្ចាស់នោះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- iPhone 5S និង​ iPhone 5C លក់បាន ៩លានគ្រឿង នៅសប្តាហ៍ដំបូង
- Note 3 មានតំលៃ ៦៩៥ ដុល្លារ ខណៈ iPhone 5S gold ស្រកតំលៃសល់ ១៥០៥ ដុល្លារ

- iPhone 5S លក់អស់ពីស្តុក មិនដល់ ២ថ្ងៃ ផង

- ទស្សនាការប្រៀបធៀប រូបភាពថតពីកាមេរ៉ា iPhone 5S និង Lumia 1020 បន្តិចទៅមើល៍!

- Nokia កំពុងសម្ងំផលិត ស្មាតហ្វូនប្រើ Android ចំនួន ១ម៉ឺនគ្រឿង

- iOS 7 ទើបតែបង្ហាញខ្លួន ក៏ត្រូវ Hack បានទៅហើយ តាមរយះ Control Center (មានវីដេអូ)

ដោយ៖ សិលា
ប្រភព៖ Vexpress


Tags: iPhone 5s old phone nokia E5 smartphone hightech