មុននេះប្រហែលជា ១សប្តាហ៍ យើងបានឮគេនិយាយដល់ MoDaCo.SWITCH, ឧបករណ៍ដែល
អាចជួយឲ្យ HTC One ផ្លាស់ប្តូររវាង ROM Android ដើម (interface របស់ One Google Edition)
ជាមួយនឹង ROM Sense 5 បានតាមរបៀបយ៉ាងងាយស្រួលមួយ។
ពេលនេះ អ្នកបង្កើតកម្មវិធី Paul O’Brien បានបង្ហោះនូវវីដេអូមួយ ដែលបានបង្ហាញពីរបៀបនៃ
ដំណើរការ របស់ឧបករណ៍នេះ។ គាត់បាននិយាយថា អ្នកប្រើប្រាស់មិនចាំបាច់ដំឡើង ឡើងវិញ
នូវ app ទេ ព្រោះថាកន្លែងសំរាប់ផ្ទុកត្រូវបានដាក់រួម ឯកសាររបស់ app (Ex: save game) ក៏ដូច
គ្នាដែរ រវាង ROM ទាំងពីរ។
ស្មាតហ្វូននឹង reboot ពេលយើងដំណើរការ SWITCH, ងាយស្រួល សាមញ្ញ និងឆាប់រហ័ស។
O’Brien កំពុងតែត្រួតពិនិត្យឧបករណ៍នេះ ថានៅមានកំហុសអ្វីទៀតឬអត់? ហើយបើតាមការ
គិតទុក Version Public Beta ដំបូងរបស់ SWITCH នឹងបង្ហាញខ្លួន នៅសប្តាហ៍នេះ៕
ដោយ៖ សិលា
ប្រភព៖ TTE