CamNews

ទូរស័ព្ទ 

ការបង្ហាញខ្លួនដ៏អស្ចារ្យរបស់ស្មាតហ្វូន Full HD Sony Xperia Z (Video inside)

Xperia Z និង Xperia ZL គឺជាស្មាតហ្វូន Android ពីរដែលមានអេក្រង់ Full HD ទើបធ្វើការ
បង្ហាញខ្លួន ធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើននៅពិព័រណ៍ CES 2013, ដែលប្រារព្ធឡើង
នូវ Las Vegas (អាមេរិច)។ ក្នុងនោះ Z មានសមត្ថភាពពិសេស អាចការពារមិនជ្រាបទឹក
និងធូលីចូលបាន។

ក្រោយពីធ្វើការបង្ហាញខ្លួន ក្រុមហ៊ុនទូរស័ព្ទជប៉ុន ក៏បានបង្ហោះនូវវីដេអូពាណិជ្ជកម្មជាផ្លូវការ
មួយនៃស្មាតហ្វូនអេក្រង់ Full HD ទាំងពីរ ដំបូងគេរបស់ខ្លួនផងដែរ។ 

Xperia Z និង Xperia ZL មានរូបសណ្ឋានដូចគ្នាដូចជា បំពាក់នូវអេក្រង់ Full HD 5 inch ធ្វើឲ្យ
ពន្លឺភ្លឺច្បាស់ ស្រទន់ត្រជាក់ភ្នែក, Support ជាមួយបណ្តាបច្ចេកវិទ្យារូបភាពរបស់ Sony ដូចជា
Mobile Bravia Engine 2 និង Reality Display។ ក្រៅពីនេះ ស្មាតហ្វូនទាំងពីរនេះត្រូវបានបំពាក់
នូវ Chip Quad Core Snapdragon S4 Pro ល្បឿន 1,5 GHz, RAM 2 GB, ប្រព័ន្ធប្រតិបត្តិការ
Android 4.1 និង camera 13 megapixel ជាមួយ sensor Exmor RS។

ជាក់ស្តែង ចំនុចដែលខុសគ្នាគឺត្រង់ Xperia Z មានសមត្ថភាពប្រឆាំងនឹងការជ្រាបទឹក និងការ
ហុយចូលធូលី តាមស្តង់ដារ IP57, ដែលអាចត្រាំក្នុងទឹកជំរៅមួយម៉ែត្រ បានរយះពេលប្រហែល
30 នាទី ចំណែក Xperia ZL គឺជាស្មាតហ្វូនធម្មតា៕

វីដេអូពាណិជ្ជកម្ម Xperia Z

វីដេអូពាណិជ្ជកម្ម Xperia ZL

ដោយ៖ សិលា
ប្រភព៖ VE


Tags: Sony​ Full HD phone Xperia Z smartphone hightech