CamNews

ផលិតផលថ្មី 

Game Pad របស់ Galaxy S 4 Support អេក្រង់ទំហំ 6,3", វាជាទំហំអេក្រង់របស់ Galaxy Note ថ្មីឬ?

ពេលដែលបង្ហាញខ្លួនស្មាតហ្វូន Galaxy S 4, Samsung ក៏បានណែនាំឧបករណ៍លេងហ្គេមកាន់ដៃ
មួយ សំរាប់ស្មាតហ្វូនរបស់ខ្លួន។ ជាមួយនឹងឈ្មោះ Game Pad, ឧបករណ៍នេះ មានប៊ូតុងបញ្ជា,
analog ប៊ូតុងបញ្ជាទិសដៅ រួមជាមួយការភ្ជាប់ NFC។

Game Pad Connect ជាមួយទូរស័ព្ទតាមរយះ Bluetooth និងអាចប្រើជាមួយបណ្តាឧបករណ៍ដែល
មានអេក្រង់ទំហំចាប់ពី 4" ដល់ 6,3"។ នៅត្រង់នេះ សំណួរបានចោទសួរថា តើហេតុអ្វីបានជា
Samsung Support អេក្រង់ដល់ទំហំ 6,3", ក្នុងពេលដែល Galaxy S 4 មានអេក្រង់តែ 5", ចំណែក
Note II ធំជាងបន្តិចក៏ត្រឹមតែ 5,5"? តើវាគឺជាទំហំអេក្រង់របស់ Galaxy Note ជំនាន់ថ្មីទេឬ?

កាលពីពេលមុន យើងបានលឺព័ត៌មានចចាមអារាមថា "Note III" នឹងបំពាក់អេក្រង់ទំហំ 6,3" បើ
យើងគិតដល់បញ្ហាខាងលើ គឺវាអាចជាការពិត។ លទ្ធភាពច្រើន
Game Pad ត្រូវបាន Samsung
រចនាម៉ូដ Support បានច្រើនជាមួយស្មាតហ្វូនរបស់ខ្លួន ចាប់ពីស្មាតហ្វូនធំៗដូចជា S 4, Note III
ដល់បណ្តាស្មាតហ្វូនអេក្រង់ទំហំតូចៗដូចជា 4" រឺ 4,3"៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Game Pad Galaxy S 4 smartphone hightech