តាមប្រភពព័ត៌មានពីគេហទំព័រ Mac Otakara បានឲ្យដឹងថា លទ្ធភាពច្រើនដែល iPhone 7 នឹងត្រូវបាន ក្រុមហ៊ុនបោះបង់ចោល នូវរន្ធដោតកាសស្តាប់តន្រ្តីប្រភេទ 3,5mm ព្រោះតែវាមានកម្រាស់ក្រាស់ មិន អាចបំពាក់នៅលើឧបករណ៍បានទេ។ ជំនួសឲ្យរឿងនេះ អតិថិជននឹងត្រូវប្រើរន្ធ Lightning វិញដើម្បីភ្ជាប់ ជាមួយកាសស្តាប់ចម្រៀង ហើយអាច Apple នឹងមានលក់បន្ថែមនូវ Adapter ដាច់មួយដើម្បីតភ្ជាប់ជា មួយនឹងរន្ធ 3,5mm នៅពេលចាំបាច់ប្រើកាសដែលមានរន្ធប្រភេទនេះ។
អានអត្ថបទ៖ ពេល iPhone 7 យករចនាបថលំនាំ BlackBerry Priv, មានអីស្អាត ប្លែកណាស់តើ! (មានវីដេអូ)
បច្ចុប្បន្ននៅមិនទាន់ដឹងពីកម្រាស់ជាក់ស្តែងរបស់ iPhone 7 ប៉ុន្មានមីលីម៉ែត្រនោះទេ តែបើតាមព័ត៌មាន ចចាមអារាមនាពេលកន្លងមកបានឲ្យដឹងថា វានឹងមានកម្រាស់ប្រហែលតែ 6,1mm ប៉ុណ្ណោះ ពោលគឺវា ស្តើងជាង 1mm បើប្រៀបជាមួយនឹង iPhone 6S សព្វថ្ងៃនេះ។
ជាក់ស្តែង ការដែលបោះបង់ចោលនូវរន្ធដោតកាស 3,5 mm បើសិនវាជាការពិតមែននោះ វានឹងធ្វើឲ្យ អតិថិជនប្រើប្រាស់ជាច្រើននាក់ ជួបនូវបញ្ហាលំបាក ពេលដែលពួកគេត្រូវទិញបន្ថែមនូវ Adapter ដើម្បី ប្រើជាមួយកាសស្តាប់តន្រ្តីបច្ចុប្បន្ន។ ការដែលយកតាមជាមួយនូវ Adapter មួយផ្សេងទៀត បើទោះជាវា មានរូបរាងតូចយ៉ាងណាក្តី វាក៏ជារឿងរំខានចិត្តមួយផងដែរ។
អានអត្ថបទ៖ តើនេះគឺជា Nokia C1 ដែលអាចប្រើបានទាំង Android និង Windows 10 Mobile មែន?
កាសស្តាប់តន្រ្តី Lightning អាចទទួលទ័ន្នន័យឌីជីថល ដែលវាផ្តល់មកនូវគុណភាពសម្លងខ្លាំងល្អ ពិរោះ ប៉ុន្តែបច្ចុប្បន្នកាសស្តាប់តន្រ្តីប្រភេទនេះ នៅមានចំនួនតិច ឯតម្លៃវិញក៏រាងថ្លៃផងដែរ។ Apple មិន អាចធ្វើ ការរចនាម៉ូតថ្មីនូវរន្ធដោតកាសប្រភេទ 3,5mm បានទេ ដោយសារតែវាជាស្តង់ដាររួមទូទាំងពិភពលោក ទៅហើយ។ ដូច្នេះបើ Apple ចង់ផលិត iPhone មានកម្រាស់កាន់តែស្តើងជាងមុន គឺប្រហែលជាគ្មាន ជម្រើសច្រើនក្រៅពី Lightning នោះទេ។
ប្រៀបធៀបរវាងរន្ធដោតកាស 3,5 mm និងរន្ធ Lightning
កាលពីមុន Apple ក៏បានធ្វើការបោះបង់ចោលរន្ធប្រភេទ 30-pin ប្តូរទៅប្រើរន្ធដោតថ្មប្រភេទ Lightning វិញ ក៏ដោយសារមូលហេតុដូចគ្នានេះផងដែរ (ផលិត iPhone កម្រាស់ស្តើងជាងមុន)៕
អានអត្ថបទ៖ Nokia 230 បង្ហាញខ្លួនជាផ្លូវការ សម្បកធ្វើពីអាលុយមីញ៉ូម កាមេរ៉ាមុខក្រោយ 2MP តម្លៃទាប
ប្រែសម្រួល៖ មង្គល
ប្រែសម្រួល៖ tinhte, macotakara