CamNews

ទូរស័ព្ទ 

Samsung ប្រកាសជាផ្លូវការ ថ្ងៃបង្ហាញខ្លួន Galaxy S IV

តាមព័ត៌មានកាលពីពេលថ្មីៗនេះ Samsung នឹងធ្វើការណែនាំ Galaxy S IV នៅថ្ងៃទី
8-11
ខែមករា ឆ្នាំ2013 ខាងមុខនេះនៅ Las Vegas។

ថ្មីៗនេះ វីដេអូខ្លីមួយត្រូវបានធ្វើការបង្ហោះឡើងនៅលើគេហទំព័រផ្លូវការរបស់ Samsung។ បើ
ទោះបីជាវីដេអូខ្លីនោះមានរយះពេលតែ 18វិនាទី ប៉ុន្តែវាគ្រប់គ្រាន់ដែលអាចយល់ថា Samsung
នឹងបង្ហាញខ្លួននូវអ្វីនៅឆ្នាំក្រោយ គឺជាផលិតផលបច្ចេកវិទ្យាខ្ពស់បំផុត ការរចនាម៉ូដដ៏អស្ចារ្យ។

វីដេអូខ្លីនេះ បានបង្ហាញពីពេលវេលាបង្ហាញខ្លួននៅថ្ងៃទី8 ដល់ទី11 ខែមករា ឆ្នាំ2013 តាមអ្នក
ជំនាញខាងបច្ចេកវិទ្យាមួយចំនួនបានឲ្យដឹងថា រយះពេលនោះគឺស្របពេលជាមួយនឹងការពិព័រណ៍
ឧបករណ៍បច្ចេកវិទ្យា ដែលនឹងត្រូវប្រារព្ធនៅ Las Vegas ហើយនេះប្រាកដជាកន្លែងដែល Samsung
ធ្វើការបង្ហាញខ្លួន ផលិតផលថ្មីរបស់ខ្លួន។

បើទោះជាវីដេអូនេះ មិនបានបង្ហាញច្បាស់ថាជាផលិតផលអ្វី ប៉ុន្តែយើងទាំងអស់គ្នាអាចស្មានដឹងថា
ផលិតផលថ្មីនោះ គឺជាស្មាតហ្វូន Samsung Galaxy S IV។ ជាក់ស្តែង Samsung រក្សាការសម្ងាត់បាន
ជិតល្អណាស់ ដូច្នេះ ស្មាតហ្វូនស៊េរីក្រោយរបស់ Samsung រូបរាងដូចម្តេចនោះ មានតែចាំដល់ថ្ងៃ
បង្ហាញខ្លួនជាផ្លូវការទេ ទើបដឹងពិតប្រាកដ។

រូបភាព Concept Samsung Galaxy S IV មួយចំនួន ៖


ដោយ៖ សិលា
ប្រភព៖ k14

Tags: Samsung launch date Galaxy S IV smartphone hightech