CamNews

ព័ត៌មានបច្ចេកវិទ្យា 

Sony លក់ជាផ្លូវការហើយនូវ ផ្នែកផលិត PC និងស្លាកយីហោ Vaio

Sony ទើបតែធ្វើសេចក្តីប្រកាសថា ខ្លួនបានលក់ជាផ្លូវការហើយ នូវផ្នែកផលិត កុំព្យូទ័រ ដល់ ក្រុមហ៊ុន Japan Industrial Partners (JIP)។ ការទិញលក់នេះ នឹងបញ្ចប់ នៅចុងខែមីនា ឆ្នាំ ២០១៤ ខាងមុខនេះ។ 

រយះពេល ១ថ្ងៃ បន្ទាប់ពីពេលក្រុមហ៊ុន ប្រកាសថា នឹងពិនិត្យមើល លើការលក់ចេញនូវផ្នែក ផលិតកុំព្យូទ័រ Sony បានស្វែងរកបានដៃគូជាផ្លូវការហើយ ក្នុងការទិញយកផ្នែកនេះ ក្នុងតំលៃ លក់ ៤៩០លានដុល្លារ។ តាមរយះនេះ Sony នឹងលក់ផ្នែកជំនួញ PC និងស្លាកយីហោ (Brand) VAIO ដល់ Japan Industrial Partners (JIP)។

(រូបភាព៖ GSMArena)

ទន្ទឹមនឹងនោះ Sony ក៏បានបន្តធ្វើការកាត់បន្ថយបុគ្គលិក ចំនួន ៥០០០ នាក់ផងដែរ។ ចំណែកឯ ក្រុមហ៊ុនផលិត PC ថ្មី (JIP) វិញ ត្រូវបានគេរំពឹងថា នឹងជួលបុគ្គលិកបន្ថែមចន្លោះពី ២៥០ ដល់ ៣០០ នាក់ ពីក្រុមហ៊ុន Sony ដើម្បីផ្តោតទៅលើការ រចនាម៉ូត ការអភិវឌ្ឍន៍ ផលិត និងលក់ ផលិតផល។

នៅក្នុងការទិញលក់ផ្នែកផលិតកុំព្យូទ័រ ខាងលើនេះផងដែរ Sony ក៏នឹងធ្វើការវិនិយោគ ៥% នៃចំនួនទឹកប្រាក់វិនិយោគរបស់ JIP ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Sony official sale Vaio brand Laptop PC Hightech