HTC One បង្ហាញខ្លួនកាលពីត្រីមាសទី I/2013 បានធ្វើឲ្យមានផលប៉ះពាល់ គួរឲ្យកត់សំគាល់
ដល់បរិមាណលក់ចេញរបស់ Galaxy S4។ លើកនេះ HTC អាចនឹងបន្តបង្កផលលំបាកដល់
Samsung ម្តងទៀត ពេលដែលតាមព័ត៌មានថ្មីបំផុតរបស់ @evleaks ក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់
នឹងបង្ហាញស្មាតហ្វូនម៉ូដែលថ្មី ២ ស៊េរី ក្នុងរយះពេលជាងមួយខែទៀតនេះ។
ម៉ូដែលដំបូងគឺ One Max, ឈ្មោះកូដ T6, ត្រូវបានដឹងថា វាមានសំបកធ្វើពីលោហធាតុ សំបក
មិនអាចដោះបានដូចនឹង HTC One, អេក្រង់ Full HD 5,9 inch, chip quad core ល្បឿនលឿន
2,3 GHz, កាមេរ៉ាបច្ចេកវិទ្យា Ultrapixel និងប្រើ Android 4.3 ។
ក្នុងនោះ ម៉ូដែលទីពីរ ដែលបច្ចុប្បន្នមានព័ត៌មានតិចតួចនិយាយពីវា គឺ HTC Zara។ ប្រភពតែ
មួយគត់មកពី China Times បានបង្ហើបឲ្យដឹងថា ស្មាតហ្វូននេះ នឹងប្រើសំបកធ្វើពីជ័រ ហើយជា
ការរួមផ្សំចូលគ្នារវាងស៊េរី One និងស៊េរី Desire។ លទ្ធភាពច្រើន វាគឺគំរូស្មាតហ្វូន ដែលមានរូប
រាងដូចនឹង One Mini ប៉ុន្តែមានតំលៃថោក៕
ដោយ៖ សិលា
ប្រភព៖ VE