CamNews

ទូរស័ព្ទ 

បុរសជាឪពុក ត្រូវបញ្ឃប់ការងារ ដោយសារលេចធ្លាយវីដេអូរបស់កូនស្រី

ក្រុមហ៊ុនទូរសព្ទ័ Apple បានដេញបុរសវិស្វករម្នាក់ បន្ទាប់ពីលេចធ្លាយវីដេអូរបស់កូនស្រីកាន់ iPhone X ពេញ YouTube ខណៈពេលទូរសព្ទ័ដៃនៅមិនទាន់ ចេញលក់នៅលើទីផ្សារនៅឡើយទេ ។ ព័ត៌មាននេះត្រូវវេបសាយជាច្រើននាំគ្នាចុះផ្សាយព្រោងព្រាតជុំវិញពិភពលោកទៅហើយ ។ 

នាង Brooke Amelia Peterson ត្រូវបានគេស្គាល់ថាជា កូនស្រីរបស់វិស្វករក្នុង​សង្វាក់​ផលិតកម្ម​ផលិត​ ​iPhone X​ ​នឹង​ជា​អ្នក​ដែល​អនុញ្ញាត​ឲ្យ​ ​កូនស្រីរបស់លោក ​ថត​វីដេអូ​នោះ រហូតធ្វើឲ្យបែកធ្លាយបែបនេះ ។ ដោយសារតែកំហុសមិនឲ្យលើកលែងឲ្យបាន ទើបធ្វើបុរសម្នាក់នោះ ត្រូវបានដេញចេញពីការងាររបស់ខ្លួនភ្លាមៗតែម្តង ៕


ប្រែស​ម្រួល ៖ គន្ធា

ប្រភព ៖ theverge