ទន្ទឹមនឹងស្មាតហ្វូនស៊េរីខ្ពស់ Mi 5 ក្រុមហ៊ុន Xiaomi របស់ចិន ស្រាប់តែក៏មានបង្ហាញណែនាំស្មាតហ្វូន ស៊េរីមធ្យមមួយម៉ូដែលទៀតផងដែរ នោះគឺ Mi 4S។
ស្មាតហ្វូនមានអេក្រង់ 5 inch បង្ហាញកំរិតភាពច្បាស់ Full-HD បំពាក់នូវឈីប Snapdragon 808, RAM 3GB, អង្គផ្ទុកទិន្នន័យ 64GB និងមានរន្ធសម្រាប់ដោតកាតមេម៉ូរីក្រៅផងដែរ។ Mi 4S មានកាមេរ៉ា ក្រោយទំហំ 13MP ជាមួយនឹងអំពូល LED flash ពីរគ្រាប់ Autofocus និងកាមេរ៉ាមុខទំហំ 5MP។
Mi 4S ប្រើបានស៊ីមពីរ Network LTE, មានទ្រនាប់ស្គែនក្រយៅដៃនៅផ្នែកខាងក្រោយ និងមានថាម ពលថ្មទំហំ 3260 mAh រួមនឹងបច្ចេកវិទ្យាសាកថ្មរហ័ស។ ស្មាតហ្វូនរចនាម៉ូតស៊ុមព័ទ្ធជុំវិញធ្វើពីលោហ ធាតុ និងផ្ទៃខាងក្រោយធ្វើពីកញ្ចក់។ Mi 4S នឹងមានដំឡើងរួចជាស្រេចនូវផ្ទៃ interface MIUI 7 ប្រើ នៅលើប្រព័ន្ធប្រតិបត្តិការ Android 6។
Xiaomi Mi 4S មានបួនពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ស ខ្មៅ ទឹកមាស និងផ្កាឈូក។ ស្មាតហ្វូននេះ នឹងបញ្ចេញលក់នៅប្រទេសចិន ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ជាមួយនឹងតម្លៃលក់ប្រហែល ២៦០ដុល្លារ។ សម្រាប់ពេលវេលាដាក់លក់ នៅតាមបណ្តាទីផ្សារប្រទេសផ្សេងៗទៀត នៅមិនទាន់មាន ព័ត៌មានណាមួយ បង្ហើបឲ្យដឹងនៅឡើយទេ។
ខាងក្រោមនេះ គឺជារូបភាពមួយចំនួនផ្សេងទៀតរបស់ Xiaomi Mi 4S:
- អានអត្ថបទ៖ Xiaomi Mi 5 បង្ហាញខ្លួនជាផ្លូវការ: រូបរាងស្អាត កម្លាំងខ្លាំងជាមួយនឹងឈីប Snapdragon 820, RAM 4GB
- អានអត្ថបទ៖ Nokia នឹងវិលត្រលប់ មកផលិតស្មាតហ្វូនវិញ
ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, VR