បណ្តាដៃគូសហការរបស់ Apple នៅតៃវ៉ាន់បានប្រាប់កាសែត Digitimes ថាៈ Apple
មានគំរោងបង្ហាញចេញនូវ iPhone ជំនាន់ថ្មីដោយប្រើ Chip Quad Core ប្រហាក់
ប្រហែលទៅនឹង Exynos 4212 របស់ Samsung។
តាមរយះព័ត៌មាននេះ ក្រុមអ្នកជំនាញបានឲ្យដឹងថា chip ដែលបំពាក់នៅក្នុង iPhone 2012 នឹង
ផលិតដោយក្រុមហ៊ុន Samsung តាមបច្ចេកវិទ្យា 28 nm។ ការដែលបំពាក់នូវ CPU Quad Core
នឹងជួយឲ្យ iPhone ជំនាន់ទី 6 ប្រើកម្មវិធីបានកាន់តែលឿន បើប្រៀបនឹងស៊េរីមុនដែលមានតែ
Single Core(ក្នុង iPhone 4) រឺ Dual Core (ក្នុង iPhone 4S)។
រូបភាពសិប្បនិម្មិត iPhone ជំនាន់ថ្មី
មុននេះ បណ្តាក្រុមហ៊ុនដូចជា HTC (តៃវ៉ាន់), Samsung, LG (កូរ៉េ) រឺ Meizu, ZTE, Huawei Device
(ចិន) សុទ្ធតែធ្លាប់បានបង្ហាញនូវទូរស័ព្ទ Quad Core។ ជាក់ស្តែង មានផលិតផលពីរបីប៉ុណ្ណោះ
ដែលបានដំណើរការលក់នៅលើទីផ្សារ មានដូចជាៈ One X, Galaxy S III, Optimus 4X HD...ប៉ុន្មាន
ផ្សេងទៀតបានដកថយទៅវិញដោយសារមានបញ្ហាខ្លះក្នុងដំណើរការផលិត។
iPhone ជំនាន់ទី6 អាចនឹងដាក់លក់នៅលើទីផ្សារនៅក្នុងខែតុលា ឆ្នាំនេះ, ដោយបំពាក់នូវអេក្រង់
ប្រហែល 4 inch, chip ខ្លាំងជាងមុន និងអាចភ្ជាប់ 4G LTE៕
ដោយ៖ សិលា
ប្រភព៖ VE