CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple ចាញ់ក្តីនៅអាមេរិច ពីបច្ចេកវិទ្យានៅលើ iPhone

Bloomberg បានឲ្យដឹងថា ក្រុមប្រឹក្សាតុលាការនៅអាមេរិច ទើបតែសំរេចលើពាក្យបណ្តឹង
មួយថា Apple បានរំលោភបច្ចេកវិទ្យាបីនៅលើ iPhone ដែលត្រូវបានដាក់ពាក្រប្តឹងដោយ
ក្រុមហ៊ុន MobileMedia Ideas LLC។ ការផាកពិន័យនៃចំនួនទឹកប្រាក់ដែល Apple ត្រូវធ្វើ
ការសង នឹងត្រូវតុលាការចេញសេចក្តីប្រកាសនៅក្នុងពេលឆាប់ៗខាងមុខនេះ។ ចំនុចដែល
គួរចាប់អារម្មណ៍នោះគឺ MobileMedia Ideas LLC មានដល់ 10% នៃភាគហ៊ុនរបស់ក្រុមហ៊ុន
Nokia និង Sony។

Copyright ដែល Apple បានរំលោភរួមមាន "Handling an incoming call", "Reject the call"
និង "Feature to capture and send images" នៅលើទូរស័ព្ទ iPhone។ បណ្តា Copyright
បច្ចេកវិទ្យាទាំងនេះ ត្រូវបានចុះឈ្មោះចាប់ពីឆ្នាំ
1994 ដល់ឆ្នាំ 1998 និងត្រូវបានជាកម្មសិទ្ធិ
របស់ Sony និង Nokia ដំបូងគេ។

Larry Horn, CEO របស់ MobileMedia បានឲ្យដឹងថា ខាងគាត់ត្រូវបានខាតបង់យ៉ាងច្រើនព្រោះតែ
ការរំលោភបំពាននេះ។ ប្រសិនបើ Apple ចង់បន្តប្រើប្រាស់បច្ចេកវិទ្យានេះ ពួកគេត្រូវតែផ្តល់នូវទឹក
ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់មកឲ្យ MobileMedia ។ តាម Bloomberg តំលៃភាគហ៊ុនរបស់ Apple នៅ
លើ Nasdaq Stock ត្រូវបានធ្លាក់ចុះអស់ 9,31 USD គឺនៅសល់តែ 529,69 USD ក្រោយពីព័ត៌មាន
នេះត្រូវបានចុះផ្សាយ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Apple technology iPhone smartphone hightech news