CamNews

ទូរស័ព្ទ 

Nokia បញ្ចុះតំលៃច្រើនទៅលើស្មាតហ្វូន ទំនើបៗរបស់ខ្លួន

នៅឯទីផ្សារអឺរ៉ុប Nokia ទើបតែបង្ហាញពីការបញ្ចុះតំលៃពី 10 ដល់ 15% សំរាប់ផលិតផលស៊េរីខ្ពស់
ពីរគឺ Lumia 800 និង Lumia 900។  នេះគឺជាសកម្មភាពលើកទឹកចិត្តដល់អតិថិជនរបស់ខ្លួន មុនថ្ងៃ
ដាក់បង្ហាញស្មាតហ្វូន Windows Phone 8 នៅខែវិច្ឆិកាខាងមុខនេះ។ 

Lumia 800 និង Lumia 900 ដែលបាន Nokia ធ្វើការបញ្ចុះតំលៃលក់

ការដែលបញ្ចុះតំលៃ Lumia 800 និង Lumia 900 ក្នុងកំរិតតំលៃសមរម្យជាងមុននេះ នឹងជួយឲ្យអ្នក
គាំទ្រកាន់តែស្និទ្ធស្នាលជាងមុនទៀតជាមួយនឹងស្មាតហ្វូនដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows
Phone។ បើទោះជាមិនអាចអាប់ហ្រ្គេដឡើង Windows Phone 8 ប៉ុន្តែស្មាតហ្វូនទាំងពីរខាងលើនេះ
នៅតែជាស៊េរីស្មាតហ្វូនមានសក្តានុពល និងជោគជ័យរបស់ Nokia នៅលើទីផ្សារ ព្រោះថាវាត្រូវបាន
រចនាម៉ូដស្អាត សំបកទាំងមូលស្រោបដោយ polycarbonate ដ៏រឹងមាំ និងមាន Hardware ល្អផងដែរ។

ខាងក្រោមនេះ ជាវីដេអូបង្ហាញពីភាពរឹងមាំរបស់ Lumia 900 ទស្សនាទាំងអស់គ្នា !

ដោយ៖ សិលា
ប្រភព៖ k14


Tags: Nokia reduced price lumia 800 lumia 900 smartphone hightech