វីដេអូពាណិជ្ជកម្មខ្លីមួយរបស់ Galaxy S III ដែលមានឈ្មោះថា Game On បានបង្ហាញពីសកម្ម
ភាព មនុស្សពីរនាក់កំពុងអង្គុយលេងហ្គេមជាមួយគ្នានៅកន្លែងរង់ចាំឡានក្រុង ដែលក្នុងនោះ
ខាងបុរសជាអ្នកប្រើប្រាស់ iPhone ឯខាងនារីជាអ្នកប្រើស្មាតហ្វូន S III របស់ Samsung។ ពេល
ប្រកួតចាញ់ ភាគីបុរសនៅក្នុងវីដេអូចាប់ផ្តើមរអ៊ូរទាំថា iPhone របស់ខ្លួនមានអេក្រង់តូចពេកបើ
ប្រៀបជាមួយ S III ទើបពិបាកក្នុងការលេងឈ្នះ។
Samsung មិនខ្លាចញញើតក្នុងការបន្តុះបង្អាប់ Apple ក្នុងស្ប៉តពាណិជ្ជកម្ម
ក្នុងពេលដែលភាគីនារីបានស្រាយបញ្ជាក់ថា អេក្រង់តូចវាមិនមែនជាហេតុផលចំបងក្នុងការ
ចាញ់ឈ្នះនោះ ខាងភាគីបុរសបានបន្តថា ខ្លួនគួរតែជាអ្នកឈ្នះ។ ស្របពេលក្នុងជម្លោះនោះ
ផងដែរ លោកយាយដែលអង្គុយក្បែរភាគីបុរសនោះ បានងាកមក ហើយនិយាយទៅឲ្យបុរស
នោះថា លោកជាមនុស្សឥតប្រយោជន៍។ ជាមួយនឹងពាណិជ្ជកម្មនេះ Samsung ចង់បង្ហាញឲ្យ
ឃើញថា ពួកគេមានចេតនានិយាយចំអកដល់អ្នកប្រើ iPhone ថាជាអ្នកដែលអត់ប្រយោជន៍។
ដោយ៖ សិលា
ប្រភព៖ VE