Apple អាចនឹងធ្វើការបង្ហាញណែនាំ iPhone 7 មុនកាលកំណត់ នៅឆ្នាំក្រោយ ដោយលុបចោលនូវ កាលវិភាគ ១២ខែ ទើបបង្ហាញណែនាំ iPhone ស៊េរីថ្មីម្តង។ នេះបើយោងតាមព័ត៌មានពីគេហទំព័រ Apple Insider។
iPhone 7 ម៉ូដែល Concept ដោយ Martin Hajek
បើតាមប្រភពព័ត៌មានដែលគេហទំព័រនេះទទួលបាន ហេតុផលដែល Apple ចង់ជុំរុញល្បឿននៃការ បង្ហាញណែនាំ iPhone 7 ឲ្យលឿនជាងរាល់ដង នៅឆ្នាំក្រោយ ក៏ព្រោះតែនៅក្នុងឆ្នាំនេះ iPhone 6S គ្រាន់តែជាម៉ូដែលកំណែទម្រង់ផ្នែករឹង (Update Hardware) របស់ iPhone 6 ប៉ុណ្ណោះ ក្នុងពេល ដែល
ការរចនាម៉ូតរបស់ស្មាតហ្វូន នៅរក្សារដូចដើមដដែល។ កត្តានេះអាចនឹងធ្វើឲ្យតម្រូវការទិញ នៃ
ផលិតផលនេះ មិនបានច្រើនខ្លាំងក្នុងរយះពេលពេញ ១២ខែ ដែលយើងតែងតែបានឃើញនៅលើ ផលិតផល iPhone។ ការដែលបង្ហាញ iPhone 7 បានលឿនជាងមុន អាចជួយដោះស្រាយបាន នូវ
បញ្ហានេះ ក្នុងគោលដៅដើម្បីធានាដល់បណ្តាអ្នកវិនិយោគ ពីហានិភ័យនៃការធ្លាក់ចុះបរិមាណលក់ iPhone ប្រចាំឆ្នាំ។
បើសិនជាការពិតមែននោះ នេះគឺជាព័ត៌មានគួរឲ្យសប្បាយរីករាយមួយសម្រាប់ដែលចូលចិត្តប្រើ
ប្រាស់ស្មាតហ្វូន iPhone ដោយហេតុថា ទោះបីជា iPhone 6S បានធ្វើការកំណែទម្រង់ច្រើនគួរឲ្យកត់
សម្គាល់ ប៉ុន្តែមានអ្នកប្រើប្រាស់មិនតិចនាក់ទេ ដែលនៅទន្ទឹមរង់ចាំ ម៉ូដែលដែលមានការកំណែទម្រង់
ថ្មីស្រឡាងមួយទាំងរូបរាង និងលក្ខណៈសម្បត្តិ ដែលនឹងមាននៅលើ iPhone 7៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ Apple Insider, Zing