CamNews

ថេបប្ល៊ែត 

Tablet របស់ Nokia មានតំលៃប្រហាក់ប្រហែល iPad

តាមប្រភពពី The Verge បានឲ្យដឹងថា Tablet របស់ Nokia នឹងបង្ហាញខ្លួនឆាប់ៗនេះ
ប៉ុន្តែមិន
ទាន់ដឹងពេលវេលាច្បាស់លាស់នោះទេ។ មុននេះ ផែនការបង្ហាញណែនាំ
tablet Windows RT
របស់ Nokia ធ្លាប់ត្រូវបានពន្យារពេល ដោយគ្មានពេលកំណត់។

បណ្តារូបភាពផលិតផលដែលមានឈ្មោះកូដ Sirius ដែលលេចចេញចចាមអារាម បាន
ឲ្យឃើញ
ថា វាមានរូបរាងប្រហែលនឹងស៊េរីទូរស័ព្ទ Lumia ជាមួយសំបកជ័រមានច្រើន
ពណ៌។

ចំនុចដែលគួរឲ្យចាប់អារម្មណ៍របស់គំរូ Tablet Nokia នេះគឺមានកម្រាស់ស្តើងជាង iPad
និងមាន
ទម្ងន់ប្រហែល 0,5 Kg នេះបើតាមប្រភពពី Engadget។ វានឹងបំពាក់កាមេរ៉ា
ក្រោយទំហំ 6 MP
និងមុខទំហំ 2 MP។ អេក្រង់វាមានទំហំ 10,1 inch កំរិតពន្លឺ Full HD។

Nokia Sirius នឹងប្រើប្រាស់ CPU ខ្លាំងគឺ Qualcomm Snapdragon 800 ជាមួយ RAM
2 GB
មេម៉ូរីក្នុងទំហំ 32 GB អាចបន្ថែមមេម៉ូរីក្រៅបាន តាមកាត microSD និងមាន
microHDMI,
microUSB ផងដែរ។

កំរិតតំលៃលក់ដែល Nokia ដាក់ចេញសំរាប់ផលិតផលរបស់ខ្លួន គឺនឹងស្ថិតនៅក្នុងកំរិត
ប្រកួតប្រជែង, ប្រហាក់ប្រហែលនឹង iPad។ តាមការសន្និដ្ឋាន Nokia Sirius នឹងបង្ហាញ
ខ្លួននៅក្នុងព្រឹត្តិការណ៍មួយរបស់ Nokia នៅថ្ងៃទី ២៦ ខែកញ្ញា ខាងមុខនេះ នៅទីក្រុង
New York សហរដ្ឋអាមេរិច៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Nokia Sirius tablet hightech iPad