CamNews

ថេបប្ល៊ែត 

LG នឹងហក់ចូលក្នុងវិស័យជំនួញ Tablet វិញជាមួយគំរូថ្មីស្រឡាងមួយ បង្ហាញខ្លួនត្រីមាសទី 3 ឆ្នាំនេះ?

កាលពីខែមិថុនា ឆ្នាំមុន LG បានឲ្យដឹងថា ក្រុមហ៊ុននឹងឈប់ធ្វើការអភិវឌ្ឍន៍ Tablet ហើយ
ប្រមូលកំលាំងផ្តោតតែទៅលើវិស័យស្មាតហ្វូនតែប៉ុណ្ណោះ។ ជាក់ស្តែង តាមប្រភពព័ត៌មាន
ពី
Munhwa របស់កូរ៉េខាងត្បូង, LG អាចនឹងវិលត្រលប់ក្នុងជំនួញ Tablet នេះវិញជាមួយនឹង
ផលិតផលថ្មីមួយ ដែលនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗ ពោលនៅក្នុងត្រីមាសទី ៣ ឆ្នាំនេះតែ
ម្តង។ តាមប្រភពនៅមិនទាន់ច្បាស់ថា គំរូ Tablet ថ្មីនេះនឹងប្រើ Android ឬ Windows នោះទេ
ហើយព័ត៌មានស្តីពីរូបសណ្ឋាន Hardware ក៏មិនបានប្រាប់ឲ្យដឹងដែរ។

កាលពីពេលមុន LG ក៏ធ្លាប់មាន Tablet ប្រើ Android មួយគឺ Optimus Pad ប៉ុន្តែវាមិនជោគជ័យ
ទេ ព្រោះត្រូវប្រកួតប្រជែង ជាមួយគូប្រកួតសុទ្ធតែគីឡូធ្ងន់ជាងមកពីខាង Apple (iPad), បណ្តា
Tablet របស់ Samsung និង Asus។ 

LG Optimus Pad, គំរូ tablet Android ដំបូង និងតែមួយគត់របស់ LG តាំងពីដើមមក រហូតបច្ចុប្បន្ន

សព្វថ្ងៃតម្រូវការប្រើ Tablet មានការកើនឡើងខ្លាំង ជាពិសេសជាមួយ TabletAndroid, ហើយ
ប្រហែលជា LG បានសំលឹងឃើញឱកាសជំនួញនេះ ទើបក្រុមហ៊ុនសំរេចចិត្ត ឈានជើងហក់
ចូលក្នុងវិស័យនេះឡើងវិញ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: LG will business new model tablet hightech