ការរិះគន់ ឬវាយប្រហារគ្នា រវាងក្រុមហ៊ុន និងក្រុមហ៊ុន ដោយប្រើវីដេអូ ឬដោយមធ្យោបាយ
ផ្សេងៗ គឺជារឿងដែលមិនចម្លែកទៀតនោះទេ ក្នុងវិស័យបច្ចេកវិទ្យាបច្ចុប្បន្ន ប៉ុន្ដែ អ្វីដែលគួរ
កត់សម្គាល់គឺថា ការចំអកភាគច្រើន សំដៅទៅលើតែ Apple ។
ក្នុងឆ្នាំនេះ Samsung មិនទទួលបានចំណេញប៉ុន្មាន ក្នុងការរកស៊ី ប៉ុន្ដែនេះក៏មិនមែនជាបញ្ហា
ដែលរារាំងក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ មិនឱ្យក្លាយជាអ្នកចំអក លេខមួយ ក្នុងវិស័យបច្ចេក
វិទ្យា។ កំពូលបច្ចេកវិទ្យាសំចៃថាមពលថ្ម របស់បណ្ដាផលិតផលថ្មីនៃក្រុមហ៊ុន Samsung គឺជា
ចំនុចវិជ្ជមានដែលគេមិនអាចបដិសេធបាន ដូច្នេះ Samsung ក៏ប្រើប្រាស់ភាពខ្លាំងនេះ ដើម្បី
“វាយប្រហារ” Apple ក៏ដូចជាក្រុមហ៊ុនទូរស័ព្ទដទៃ។
ក្នុងយុទ្ធនាការរបស់ខ្លួន Samsung បានបិទបណ្ដាបដា និងផ្ទាំងក្រដាស់ឃោសនា អំពីបច្ចេក
វិទ្យាមហាសំចៃថាមពលថ្ម ដែលប្រើនៅលើទូរស័ព្ទ Galaxy S5 នៅលើបណ្ដាប្រអប់ព្រីភ្លើង
នៅក្នុងព្រលានយន្ដហោះ ជាកន្លែងដែលអ្នកដំណើរ តែងប្រើប្រាស់ដើម្បីបញ្ចូលថ្មទូរស័ព្ទ
របស់ពួកគេ។ នៅក្នុងរូបភាពមួយ បង្ហាញថា អ្នកដំណើរមួយចំនួន (កំពុងប្រើ iPhone) ត្រូវបង្ខំ
ចិត្តអង្គុយចាំ បញ្ចូលថ្មទូរស័ព្ទរបស់ខ្លួន ចំណែក Galaxy S5 ត្រូវបានបំពាក់បច្ចេកវិទ្យា Ultra
Power Saving ដូច្នេះ ថ្មរបស់វា នឹងមានថាមពលគ្រប់គ្រាន់ សម្រាប់អ្នកប្រើប្រាស់ តាមចិត្ត។
ខាងលើនេះ គឺជាយុទ្ធនាការឃោសនាបែប “វាយឆ្មក់” របស់ Samsung ។ គួរបញ្ជាក់ថា បណ្ដា
កំពូលស្មាតហ្វូនរបស់ Samsung និង HTC សុទ្ធតែត្រូវបានទស្សនាវដ្ដីបច្ចេកវិទ្យាធំៗ ទទួល
ស្គាល់ថា មានថាមពលថ្មល្អជាង ធៀបនឹងផលិតផលមកពី Apple ។ យោងតាមការពិសោធ
រយៈពេលនៃថាមពលថ្មរបស់ iPhone 5s ទាបជាងបណ្ដាថ្មរបស់កំពូលទូរស័ព្ទនៃឆ្នាំ ២០១៣
ដូចជា HTC One, Galaxy S4, BlackBerry Z10 ឬ Lumia 1020 ។
ប៉ុន្ដែ នៅក្នុងឆ្នាំ ២០១៤នេះ គេនៅមិនទាន់ដឹងប្រាកដថា ថ្មទូរស័ព្ទរបស់ក្រុមហ៊ុនណា មានថាម
ពលខ្លាំង និងប្រើបានយូរអង្វែងនៅឡើយ។ យ៉ាងនេះក្ដី អ្នកចូលចិត្តប្រើផលិតផលរបស់ Apple
សង្ឃឹមថា iPhone 6 នឹងប្រើប្រាស់ថ្មដែលប្រសើរជាងបច្ចុប្បន្ន៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖Yahoo/BQR/Techanalyzer