Galaxy S II Plus និង Galaxy Grand Duos គឺជាស្មាតហ្វូន Android ពីរ ថ្មីរបស់
Samsung ដែលទើបតែបង្ហាញខ្លួននៅប្រទេសចិន ដែលក្នុងនោះ Grand Duos ជា
ម៉ូដែលដែលមានការចាប់អាម្មណ៍ជាងគេ។
ក្នុងពេលដែល Galaxy S II Plus ធ្លាប់លេចចេញព័ត៌មានចចាមអារាមកាលពីពេលមុន Galaxy
Grand Duos គឺជាផលិតផលថ្មីដែលទើបតែបង្ហាញខ្លួនដំបូង ជាមួយរូបភាពជាក់ស្តែងមួយ។
ផលិតផលនេះ បានបង្កឲ្យមានការចាប់អារម្មណ៍ ដោយសារតែវាមានការរចនាម៉ូដដូចច្រើននឹង
Note II និង S III ប៉ុន្តែអេក្រង់តូចជាង មានទំហំតែ 4,5 inch និងកំរិតពន្លឺ WVGA (800 x 480
pixel) ប៉ុណ្ណោះ។
Grand Duos អាចប្រើបានស៊ីមពីរ ដោយរត់លើប្រព័ន្ធប្រតិបត្តិការ Android 4.1 ជាមួយនឹង chip
dual core ល្បឿន 1,2 GHz, camera ក្រោយ 8 MP និង camera មុខ 2 MP។
Galaxy S II Plus ស៊ីមពីរថ្មីរបស់ Samsung
Galaxy S II Plus នៅតែរក្សារូបរាងទាំងអស់ដូច S II ជាមួយអេក្រង់ 4,3 inch កំរិតពន្លឺ WVGA។
ជាក់ស្តែង បើតាម Phone Arena, chip ត្រូវបានបន្ថយពី 1,2 GHz មកត្រឹម 1 GHz។ Camera 8
megapixel ជាមួយអំពូល flash ដូចមុន។ តាមព័ត៌មានបានឲ្យដឹងថា S II Plus ស្រាល និងស្តើង
ជាងបន្តិចបើប្រៀបជាមួយ Galaxy S II គឺមានខ្នាតប្រវែង 125,3 x 66,1 x 8,98 mm និងទម្ងន់
121 g។
Samsung Galaxy S II Plus
តាមព័ត៌មានពី Tenaa (ចិន), Galaxy S II Plus អាចនឹងធ្វើការដាក់លក់នៅចុងឆ្នាំនេះ ក្នុងពេល
ដែរ Grand Duos នៅមិនទាន់មានព័ត៌មានច្បាស់លាស់ប្រាប់ឲ្យដឹងនៅឡើយ៕
ដោយ៖ សិលា
ប្រភព៖ VE