CamNews

ទូរស័ព្ទ 

ស្មាតហ្វូន Facebook HTC First បញ្ចុះតំលៃ នៅសល់ត្រឹមតែ ១ ដុល្លារ

HTC First គឺជា smartphone ដំបូងគេដែលបានបំពាក់នូវ Interface Facebook Home។ ជាក់ស្តែង
ការទាក់ទាញរបស់ស្មាតហ្វូននេះ ហាក់ដូចជារលាយបាត់បន្តិចម្តងៗ ពោលគឺ Facebook Home
រួមជាមួយនឹង HTC First កំពុងតែបាត់បង់ការចាប់អារម្មណ៍ជាបណ្តើរៗហើយ។

ថ្មីៗនេះ AT&T ប្រព័ន្ធទូរស័ព្ទចល័តដំបូងគេ និងផ្តាច់មុខលក់ HTC First នៅអាមេរិច ត្រូវបានបញ្ចុះ
តំលៃច្រើននូវតំលៃរបស់ Facebook Phone បន្ទាប់ពីបានបង្ហាញខ្លួននៅលើទីផ្សារ បានមួយរយះ
ពេលខ្លី។ កំរិតតំលៃលក់ថ្មីរបស់ HTC First បច្ចុប្បន្ននៅសល់តែ 0,99 USD បើសិនជាអ្នកប្រើប្រាស់
ធ្វើកិច្ចសន្យាប្រើពីរឆ្នាំ ជាមួយ AT&T។ ក្នុងនោះតំលៃទិញដាច់ មិនមានកិច្ចសន្យា ចុះនៅសល់តែ
350 USD ក្នុងពេលដែលតំលៃលក់ពីមុនគឺ 99 USD (រួមកិច្ចសន្យាពីរឆ្នាំ) និង 450 USD (មិនមាន
កិច្ចសន្យា) ដែលកំរិតផ្លាស់ប្តូរនៃតំលៃឡើងដល់ជាង 20% ។

ក្រៅពី Features ថ្មីៗពី Facebook Home, HTC First គឺជា smartphone Android មានរូបសណ្ឋាន
ល្អ ប៉ុន្តែមិនបានបំពាក់នូវអ្វីដែលមានភាពលេចធ្លោនោះទេ។ វាបំពាក់នូវអេក្រង់ HD 4,3 inch ប្រើ
Chip Dual Core Qualcomm Snapdragon 400 រួមជាមួយកាមេរ៉ា 5 megapixel នៅផ្នែកខាងក្រោយ
ស្មាតហ្វូន៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: First Facebook Phone HTC smartphone hightech