គណនី Twitter ឈ្មោះ evleaks ទើបតែធ្វើការបង្ហោះនូវឡូហ្គោ Samsung Galaxy Note7 មួយ ដោយបានភ្ជាប់មកជាមួយនឹងពាក្យសរសេរថា "Confirmed" ដែលកត្តានេះ បានបង្ហាញឲ្យយើងឃើញថា ព័ត៌មានស្តីពី Samsung នឹងធ្វើការលុបបំបាត់ចោលនូវឈ្មោះ Galaxy Note 6 ដោយប្តូរទៅកាន់ឈ្មោះ Galaxy Note7 តែម្តងនោះ គឺពិតជាត្រឹមត្រូវហើយ។ ការដែល Samsung បោះបង់ឈ្មោះ Galaxy Note 6 គឺដើម្បី ឲ្យវាមានភាពស៊ីមីទ្រីគ្នាជាងមុន ជាមួយនឹងស៊េរីស្មាតហ្វូនត្រកូល S ដើម្បីបញ្ចៀសកុំឲ្យអ្នក ប្រើប្រាស់ មានការភាន់ច្រឡំ។ លើសពីនេះទៅទៀត Feature ថ្មី Sensor ស្គែនប្រស្រីភ្នែក ក៏បាន បញ្ចាក់ថា នឹងមានបំពាក់នៅលើ Galaxy Note ស៊េរីបន្ទាប់នេះផងដែរ។
បើពិនិត្យឲ្យច្បាស់បន្តិច នោះយើងនឹងបានឃើញឡូហ្គោគឺ Note7 គឺមិនមែន Note 7នោះទេ។ ស៊េរីត្រកូលS បច្ចុប្បន្នគឺ S7 ក៏មិនមែនជា S 7 ដែរ។
តាមប្រភពព័ត៌មានចចាមអារ៉ាមកាលពីពេលមុនៗ បានឲ្យដឹងថា Galaxy Note7 នឹងត្រូវបាន Samsung ធ្វើការបង្ហាញណែនាំនៅថ្ងៃទី២ ខែសីហា ខាងមុននេះ ជាមួយនឹងលក្ខណៈសម្បត្តិល្អជាងមុន ដូចជា អាចការពារជម្រាបទឹក មានអេក្រង់ទំហំ 5.8" 2K ប្រើប្រាស់ Chip SnapDragon 823, 6GB RAM, USB C និងមានថាមពលថ្ម 4000mAh៕
- អានអត្ថបទ៖ នេះគឺជាកាមេរ៉ាក្រោយរបស់ iPhone 7, ធំជាងច្រើន បើប្រៀបនឹង iPhone 6s?
- អានអត្ថបទ៖ ល្បីថា Apple Watch 2 នឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះ, ខណៈ Apple ជឿជាក់ខ្លាំង លើម៉ូដែលនេះ
ប្រែសម្រួល៖ មង្គល