បើយោងតាមប្រភពថ្មីបំផុតពី UnderWired បានឲ្យដឹងថា ក្រុមហ៊ុនទូស័ព្ទហ្វាំងឡង់ បានលុប ចោលវិញទាំងស្រុងនូវគំរោង អភិវឌ្ឍស្មាតហ្វូនតំលៃទាប ប្រើ Android ដែលមាន ឈ្មោះ Normandy ។ ជំនួសឲ្យនោះ ពួកគេបានបង្វែរទិសដៅ ផ្តោតទៅលើការអភិវឌ្ឍន៍វ៉ែនតា ឆ្លាតវៃ ជំនាន់បន្ទាប់វិញ។
មូលហេតុនៃការលុបចោលគំរោងអភិវឌ្ឍ ស្មាតហ្វូន តំលៃទាបប្រើ Android ដែលបាននិយាយ ខាងលើនេះ គឺវាមិនពាក់ព័ន្ធទៅនឹង ករណីទិញលក់រវាង Microsoft និង Nokia នោះទេ។ ដោយ ហេតុថា កាលពីមុន គំរោងនេះគឺស្ថិតនៅលើសិទ្ធិរបស់ Nokia ហើយវាមិនបានស្ថិតនៅក្នុង ការទិញយកទៅរបស់ Microsoft ឡើយ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖
- Microsoft បានបាត់បង់ វិស្វករដ៏ល្បីមួយរូប ទៅក្នុងដៃរបស់ Google
- សល់ក្នុងស្តុកច្រើន iPhone 5C ត្រូវបានលក់បញ្ចុះតំលៃ គួរឲ្យភ្ញាក់ផ្អើល នៅអាមេរិច
- iPhone 5S បានវ៉ាឈ្នះ Galaxy S4 លើបរិមាណលក់ចេញ នៅលើទីផ្សារទូទាំងពិភពលោក
ប្រែសម្រួល៖ សិលា
ប្រភព៖ zing