រូបភាពលិខិតអញ្ជើញមួយសន្លឹក ដែលទើបតែចចាមអារ៉ាមថ្មីៗនេះ បានឲ្យដឹងថា Galaxy S8 នឹងត្រូវបានក្រុមហ៊ុន បង្ហាញណែនាំនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ ជាមួយនឹង feature ស្គែនប្រស្រីភ្នែក ដូចទៅនឹង Galaxy Note 7 ដែរ។
Samsung កំពុងស្ថិតក្នុងអំឡុងពេលមួយ មានការលំបាកពាក់ព័ន្ធនឹង Galaxy Note 7 ហើយថ្មីៗនេះ សារព័ត៌មាន The Verge បានពាំនាំប្រភពផ្ទៃក្នុងមួយ ដោយចុះផ្សាយឲ្យដឹងថា Samsung នឹងផ្អាកផលិតឧបករណ៍នេះ ជាបណ្តោះអាសន្ន។
ទន្ទឹមនឹងនេះ ព័ត៌មានចចាមអារ៉ាមជាច្រើនស្តីពី Galaxy S8 បាន និងកំពុងបន្តលេចចេញមកជាច្រើន នៅលើអ៊ីនធឺណេត។ នៅថ្ងៃនេះ (ថ្ងៃទី១០ ខែតុលា) រូបភាពមួយសន្លឹក ត្រូវបានគេឲ្យដឹងថា ជាលិខិតអញ្ជើញចូលរួមព្រឹត្តិការណ៍ Unpacked 2017 របស់ Samsung បានលេចចេញនៅលើអ៊ីនធឺណេត។
បើសិនជានេះគឺជា លិខិតអញ្ជើញពិតប្រាកដមែននោះ Galaxy S8 នឹងបង្ហាញណែនាំខ្លួន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។ តាមរយះរូបភាពនេះ គេក៏បានបង្ហើបឲ្យដឹងថា Galaxy S8 នឹងមានបំពាក់នូវ Sensor ស្គែនប្រស្រីភ្នែក ដូចទៅនឹង Galaxy Note 7។
ជាធម្មតា Samsung នឹងបង្ហាញណែនាំស្មាតហ្វូនត្រកូល S នៅក្នុងកម្មវិធីផ្ទាល់ខ្លួនមួយ ក្នុងព្រឹត្តិការណ៍World Mobile Congress (WMC) នៅទីក្រុងបាសេឡូណា ប្រទេសអេស្បាញ ជារៀងរាល់ឆ្នាំ។ ប្រហែលជាលើកនេះ ក៏មិនមានអ្វីខុសប្លែកពីរាល់ដងដែរ បើទោះបីជាមានព័ត៌មានចចាមអារ៉ាមថា ស្មាតហ្វូនត្រកូល S ជំនាន់ក្រោយរបស់ Samsung នឹងត្រូវបង្ហាញខ្លួន ឆាប់ជាងកាលវិភាគរាល់ឆ្នាំនោះ៕
- iPhone 7 Plus Jet Black ឆ្កូតស្នាមយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការប្រើប្រាស់ធម្មតា ២សប្តាហ៍
- បន្ទាប់ពី AT&T ប្រព័ន្ធទូរស័ព្ទចល័តអាមេរិចមួយទៀត ប្រកាសឈប់លក់ Note 7 និងថែមឲ្យ 25USD បើអតិថិជនប្តូយកលុយវិញ
ប្រែសម្រួល៖ មង្គល
ប្រភព៖ Sammobile, Zing