មិនទាន់ដឹងថ្ងៃណា Vertuនឹងបញ្ចេញលក់ផលិតផលថ្មីរបស់ខ្លួនឡើយ ប៉ុន្តែថ្មីៗនេះ
ក្រុមហ៊ុនទូរស័ព្ទប្រណិតនេះទើបបានបង្ហាញនូវទូរស័ព្ទថ្មីរបស់ខ្លួនសំរាប់រដូវវិស្សម
កាល2012 ដែលមានឈ្មោះថាConstellation Candy។
ទូរស័ព្ទConstellation versionថ្មីនេះមានបីពណ៌គឺ បៃតង ទឹកក្រូច និងផ្កាឈូក សុទ្ធតែជាពណ៌
ដែលលេចធ្លោសំរាប់រដូវវិស្សមកាលនេះ ហើយវាមានឈ្មោះផ្សេងៗគ្នាដូចជាCandy Raspberry
, Candy Mint Green និង Candy Tangerine។
![[IMG]](http://media.tinhte.vn/photo/var/resizes/Anh-Bai-/88c36__gsmarena_000.jpg?m=1337740907)
ក្រៅពីពណ៌ថ្មី រូបសណ្ឋានក៏ដូចជាការរចនាម៉ូតរបស់Constellation Candy កឺមិនមានអ្វីផ្លាស់ប្តូរ
ច្រើនបើប្រៀបទៅConstellation ស៊េរីមុនឡើយ។ ពីមុនវាត្រូវបានបំពាក់ដោយអេក្រង់Touchscreen
3,5"AMOLED និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការSymbian។ Constellation ជាទូរស័ព្ទដែលប្រើប្រាស់
Nokia Series 40 (S40)។ ទោះជាមិនទាន់បានប្រាប់ឲដឹងពីតំលៃរបស់ទូរស័ព្ទថ្មីនេះ ប៉ុន្តែVertu បាន
ឲដឹងថាConstellation Candy នឹងបង្ហាញខ្លួននៅតាមទីផ្សារនៃប្រទេសដូចជា ចិន អឺរ៉ុប ហុងកុង
ឥណ្ឌា រុស្ស៊ី សាំងហ្គាពួរ និងវៀតណាម។
រូបសណ្ឋានរបស់Constellation Candy
> អេក្រង់AMOLED 3"5 nHD, បន្ទះការពារSapphire Crystal
> កំរាស់ 12,2mm
> ទំងន់ពី164 -199gram (តាមស៊េរី)
> Symbian OS
> Camera 8MP ជាមួយ flash LEDពីរ
> វិទ្យុ FM
> មេម៉ូរីក្នុង 32GB
ដោយ៖ nano
ប្រភព៖ tte