ជាទូទៅ យើងទាំងអស់តែងតែធ្វើការបើកប្រអប់ផលិតផលថ្មីៗ (ស្មាតហ្វូន ថែប្ល៊ែត ...) ដែលខ្លួនទើបតែ បានទិញ ក៏ដូចជាបបានឃើញគេធ្វើវីដេអូបើកប្រអប់ផលិតផលថ្មីៗ នៅទីតាំងណាមួយ នៅលើគោក។ ប៉ុន្តែពេលនេះហាក់ប្លែកអារម្មណ៍បន្តិច ដោយប្រិយមិត្តអ្នកអានអាចទស្សនា វីដេអូបើកប្រអប់ស្មាតហ្វូន ស៊េរីថ្មី នៅក្នុងទឹកវិញម្តង។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត T-Mobile (របស់អាមេរិច) ទើបធ្វើការបើកប្រអប់ ស្មាតហ្វូន Galaxy S7 នៅក្នុងផ្ទៃទឹក។ ដោយសារតែបានបំពាក់នូវសមត្ថភាពអាចការពារជម្រាបទឹក និងការពារធូលីហុយចូលបាន តាមស្តង់ដារ IP68 ស្មាតហ្វូនស៊េរីថ្មីទើបបង្ហាញខ្លួនរបស់ Samsung ពិតជាអាចនៅប្រើប្រាស់បាន បន្ទាប់ការបើកប្រអប់នៅក្នុងទឹកដ៏អស្ចារ្យនេះ។ នៅក្នុងវីដេអូ បុរសដែល មានឈ្មោះ @AskDes បានសាកល្បងប្រើប្រាស់ Features មួយចំនួនរបស់ ស្មាតហ្វូននេះដូចជា ទស្សនាវីដេអូ ក៏ដូចជាថតរូបជាដើម។
Galaxy S7 ត្រូវបានក្រុមហ៊ុន Samsung ធ្វើការបង្ហាញណែនាំរួមជាមួយនឹង S7 Edge កាលពីថ្ងៃម្សិល មិញ ក្នុងព្រឹត្តិការណ៍ MWC 2016 ជាមួយនឹងការអាប់ឌេត ឲ្យប្រសើរជាងស៊េរីមុនជាច្រើន៕
- អានអត្ថបទ៖ ស្ងាត់ៗ Sony បញ្ចេញស្មាតហ្វូនត្រកូល Xperia X ថ្មី ដល់ទៅបីស៊េរី (Video inside)
- អានអត្ថបទ៖ Huawei បង្ហាញណែនាំថែប្ល៊ែត MateBook ប្រើ Windows 10, កម្រាស់ស្តើង 6,9 mm, មាន Sensor ស្គែនក្រយៅដៃ
ប្រែសម្រួល៖ មង្គល
ប្រភព៖ Youtube, Tinhte