CamNews

ព័ត៌មានបច្ចេកវិទ្យា 

Google ប្រកាស​បិទ Youtube ១០​ឆ្នាំ​មិន​ឲ្យ upload វិ​ដេ​អូ ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៣

Google បានប្រកាសជាផ្លូវការថា គេហទំព័រ Youtube នឹងត្រូវធ្វើការបិទទទួលយកវីដេអូផ្សេងៗ
រយៈពេល ១០ឆ្នាំ ចាប់ពីថ្ងៃទី ០១ ខែមេសាឆ្នាំ ២០១៣ (ម៉ោងនៅសហរដ្ឋអាមេរិក) នេះតទៅ
ដើម្បីទុកឱកាសស្វែងរកវីដេអូមួយ ដែលល្អដាច់គេបំផុត ហើយនឹងប្រកាសទទួលពានរង្វាន់
នៅឆ្នាំ ២០២៣។

នេះវាមិនមែនជារឿងល្អនោះទេ សម្រាប់អ្នកប្រើប្រាស់គេហទំព័រ Youtube ក្នុងការបញ្ចូលនូវវីដេ
អូផ្សេងៗ ប៉ុន្តែវាជាឱកាសល្អសម្រាប់អ្នកដែលបាន បញ្ចូលវីដេអូរួចហើយ ព្រោះថា Youtube កំ
ពុងតែចាប់ផ្ដើមស្វែងរកវីដេអូ ដែលល្អដាច់គេបំផុត ក្នុងការប្រគល់រង្វាន់។

នាយកប្រតិបត្តិ YouTube បាននិយាយថា ៖” យើងចាប់ផ្ដើម YouTube កាលពីឆ្នាំ ២០០៥ ចំពោះ
គោលបំណងរបស់ពួកយើង ចង់ជ្រើសរើស វីដេអូណាមួយដែលល្អផ្តាច់គេលើពិភពលោក”។

ព័ត៌មានមិនគួរអោយជឿនេះ ត្រូវបានគេហទំព័រធំៗលើពិភពលោក ចេញផ្សាយ បានធ្វើអោយ
បណ្តាអ្នកប្រើប្រាស់ You Tube ទាំងអស់មានការអាក់អន់ចិត្តយ៉ាងខ្លាំង លើព័ត៌មាននេះ ។

គួរបញ្ជាក់ផងដែរថា គេហទំព័រ YouTube ជាគេហទំព័រ ចែកចាយវីដេអូ ដែលបានបង្កើតឡើង
ដោយស្ថាបនិកចំនួន៣រូបគឺលោក Steve Chen, Chad Hurley និង Jawed Karim កាលពីថ្ងៃ
១៤ កុម្ភៈ ឆ្នាំ ២០០៥ ក្រោយមកក្នុងឆ្នាំ ២០០៦ គេហទំព័រវីដេអូមួយនេះ ត្រូវក្រុមហ៊ុនយក្ស
Google ទិញយក ក្នុងតម្លៃ ១,៦៥ពាន់លានដុល្លារអាមេរិក៕

សូមទស្សនា វិដេអូ ជាសេចក្តីប្រកាសនៃពីការបិទ របស់ You Tube !

Looking Today

គួរបញ្ជាក់ផងដែរព័ត៌មាន ដែលពិបាកនឹងជឿនេះ មានមូលដ្ឋានពិតប៉ុន្មាននោះទេ គ្រាន់តែដឹងថា
ថ្ងៃនេះ(០១ មេសា) គឺជាថ្ងៃដែលត្រូវបានមនុស្សទូទាំងពិភពលោកហៅថា "ថ្ងៃកុហក" គឺពួកគេតែង
តែដើរនិយាយកុហកគ្នាទៅវិញទៅមកនៅក្នុងថ្ងៃនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: close upload video on youtube google hightech news