CamNews

ទូរស័ព្ទ 

NOKIA ASHA TOUCH ថ្មីលក់ដាច់ខ្លាំង លើសការរំពឹងទុក

ទូរស័ព្ទ Nokia Asha Touch (Nokia Asha 311 និង Nokia Asha 305) ដែលទើបតែ
ត្រូវបានដាក់លក់ទូលំទូលាយនៅកម្ពុជាកាលពីដើមខែសីហានេះ គឺជាស្មាតហ្វូន Nokia
ស៊េរីថ្មីប្រកបដោយតម្លៃទាប​សមរម្យហើយ ថែមទាំងលក់ដាច់ជាទីបំផុតទៀតផងនាពេល
បច្ចុប្បន្ននេះ។ អតិថិជនភាគច្រើនគឺជាក្រុមយុវជន­-យុវតី ដែលនិយមភ្ជាប់ទំនាក់ទំនងគ្នា
តាម​បណ្តាញសង្គម។

 លោក Jerry Manus អគ្គនាយកនៃក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ឡា​វ អាថ៌កំបាំងដែលនាំឲ្យ
ស្មាតហ្វូនទាំងពីរម៉ូដែលខាងលើសម្រេចជោគជ័យគួរជាទីមោទនៈ គឺមុខងារTouch ដំណើរការ
បានយ៉ាងរលូនល្អ មាន Home Screen ចំនួន 3  ហើយផ្ទាំងបង្ហាញក្នុងអេក្រង់ (UI) ដ៏ស្រស់ឆើត
ឆាយ។ ក្រៅពីនេះ នៅមានលក្ខណៈពិសេសៗមួយចំនួនទៀតដូចខាងក្រោម ៖

> មានកម្មវិធី Nokia Browser ធ្វើឲ្យអ៊ិនធឺណិតដើរលឿនជាងគូទូរស័ព្ទប្រកួតប្រជែងដល់ទៅ 3 ដង
   តែចំណាយតិចជាងដល់ទៅ 85%។
> មានកម្មវិធីបណ្តាញសង្គមល្បីៗបញ្ចូលមកស្រាប់ដូចជា Facebook និង Twitter ជាដើម។
> ផ្តល់ជូននូវហ្គែមល្បីៗពី EA ចំនួន 40 ដោយឥតគិតថ្លៃ។
> កម្មវិធីទូរស័ព្ទថ្មីៗរាប់ពាន់រាប់ម៉ឺនដែលអាចទាញយកពី Nokia Store។
> មានថ្មគុណភាពល្អ ដែលអាចបើកទុកចោលបានជិតមួយខែ និងនិយាយទូរស័ព្ទបាន 14 ម៉ោង
   ជាប់ៗគ្នា។

ស្មាតហ្វូន Nokia Asha 311

ស្មាតហ្វូន Nokia Asha 311 មានអេក្រង់ទំហំ 3 អ៊ិញរឹងមាំធន់ភាពកោសឆ្កូតហើយអាចភ្ជាប់ទៅ
នឹងអ៊ិនធឺណិតតាមរយៈបណ្តាញ 3.5G ក៏បាន តាមប្រព័ន្ធ Wi-Fi ក៏បាន។ ដោយមានបំពាក់ទៅ
ដោយ Processor ទំហំ 1GHz ផងនោះធ្វើឲ្យវីដេអូកម្មវិធីទូរស័ព្ទនិងហ្គែមផ្សេងមានដំណើរការ
លឿននិងរលូនល្អ។ តាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Nokia នៅកម្ពុជា​ ៖ ទូរស័ព្ទម៉ូដែលនេះ
មានតម្លៃ 119 ដុល្លាសហរដ្ឋអាមេរិច ហើយរាល់ការជាវទូរស័ព្ទមួយគ្រឿង នឹងទទួលបានស៊ីម
កាតលេខពិសេស Free មួយពី hello ទៀតផង។

ស្មាតហ្វូនស៊ីមពីរ Nokia Asha 305

រីឯទូរស័ព្ទ Nokia Asha 305 វិញមានតម្លៃត្រឹមតែ 89 ដុល្លារសហរដ្ឋអាមេរិច គឺជាស្មាតហ្វូនស៊ីមពីរ
ផ្តល់ លទ្ធភាពឲ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរស៊ីម ដោយពុំចាំបាច់បិទទូរស័ព្ទ៕

ដោយ៖ សិលា
ប្រភព៖ NOKIA


Tags: nokia asha touch 305 311 smartphone best seller hightech