ប៉ុន្មានលើក នៃការលេចចេញតំលៃលក់របស់ iPhone 6 កាលពីពេលថ្មីនេះ សុទ្ធតែបានបញ្ជាក់ឲ្យដឹងថា Apple នឹងបង្កើនតំលៃលក់ផលិតផលនេះ បន្ថែមចំនួនប្រហែល ១០០ ដុល្លារ។
បន្ទាប់ពីទីផ្សារអ៊ីតាលី ពេលនេះគឺបណ្តាហាងលក់រាយនៅហុងកុងវិញម្តង បានបង្ហាញពីតំលៃលក់របស់ iPhone 6។ ក្នុងនោះម៉ូដែល iPhone 6 4,7 inch ទំហំ 16 GB នឹងមានតំលៃលក់ប្រហាក់ប្រហែល ៨៦០ ដុល្លារ ម៉ូដែល 32 GB មានតំលៃប្រហាក់ប្រហែល ៩៩០ ដុល្លារ ចំណែកឯម៉ូដែល 64 GB នឹងមានតំលៃ លក់ ១១១៩ ដុល្លារ។ សម្រាប់ម៉ូដែល iPhone 6 5,5 inch មានតំលៃលក់ខ្ពស់ជាងច្រើន ពោលគឺមាន តំលៃ ១០២២ ដុល្លារសម្រាប់ម៉ូដែល 16 GB, តំលៃ ១១៥២ ដុល្លារសម្រាប់ម៉ូដែល 32 GB និង ១២៥០ ដុល្លារ សម្រាប់ម៉ូដែល 64 GB។
ស្មាតហ្វូននេះ នឹងត្រូវបានបង្ហាញណែនាំជាផ្លូវការ នៅថ្ងៃទី ៩ ខែកញ្ញា ខាងមុខនេះ ហើយនឹងត្រូវបាន ដាក់លក់នៅលើទីផ្សារ ក្រោយនោះរយះពេល ១០ថ្ងៃបន្ទាប់មក ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ Phonearena, zing