តាមគេហទំព័រនៅលើអ៊ីនធឺណេត ទើបតែលេចចេញនូវខ្សែវីដេអូខ្លីមួយ ដែលត្រូវបានគេកំនត់
ថាជាគំរូ iPad Mini ដែលនឹងជិតដាក់បង្ហាញណែនាំនៅថ្ងៃខាងមុខនេះ។ បើមើលតាមរូបភាព
នៅក្នុងវីដេអូ ផលិតផលនេះមានរូបរាងដូចនឹងព័ត៌មានចចាអារាមស្ទើរតែទាំងអស់ដូចជា សំបក
ធ្វើពីអាលុយមីញ៉ូមស្រោបពេញតួម៉ាស៊ីន, អេក្រង់ទំហំ 7.85 inch, គែមព័ទ្ធជុំវិញអេក្រង់ស្តើងជាង
មុន, ប៊ូតុង Home, មានកាមេរ៉ាទាំងខាងមុខ និងខាងក្រោយ និងរន្ធ Connector Lightning ប្រភេទ
ថ្មី។
ផលិតផលត្រូវបានគេកំនត់ថាជា iPad Mini
តាមបណ្តាការប៉ាន់ស្មានថ្មីៗនេះសុទ្ធតែនិយាយថា, iPad Mini នឹងធ្វើការបង្ហាញខ្លួននៅក្នុងព្រឹត្តិ-
ការណ៍ជាផ្លូវការមួយដែលនឹងត្រូវបាន Apple ប្រារព្ធធ្វើឡើងនៅចុងខែតុលាខាងមុខនេះ៕
ដោយ៖ សិលា
ប្រភព៖ K14