NuAns Neo គឺជាស្មាតហ្វូនមួយមកពីប្រទេសជប៉ុន ប្រើប្រាស់ Windows 10 Mobile និងមានផ្ទៃខាង ក្រោយ ត្រូវបានផ្គុំឡើងពីពីរបំណែកផ្សេងគ្នា ហើយអ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូរពណ៌ និងសារធាតុ នៃបំណែកទាំងពីរ បានតាមចិត្ត ដើម្បីបង្កើតបានជាស្ទីលផ្ទាល់ខ្លួនមួយ ជាមួយនឹងតម្លៃលក់មួយ បំណែកៗប្រហែល ១១ ដុល្លារ ពេលដែលអតិថិជនមានតម្រូវការទិញបន្ថែម ដែលសរុបទាំងអស់ គឺអាចបង្កើតបានរហូតដល់ ៦៤ ស្ទីល នៃពណ៌ និងសារធាតុបំណែក (ស្បែក ឬឈើសិប្បនិម្មិត) ផ្សេងៗគ្នា។
អានអត្ថបទ៖ មិនធម្មតា! Tablet ដូច iPad Mini តម្លៃជាង 150USD មានពិន្ទុ Antutu ប្រហាក់ប្រហែល Note 5
ស្មាតហ្វូននេះបំពាក់នូវអេក្រង់ទំហំ 5 inch 720p, chip Snapdragon 617, RAM 2 GB, អង្គផ្ទុកទិន្នន័យ 16 GB និងអាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD, LTE, កាមេរ៉ាក្រោយទំហំ 13MP និងខាង មុខ 5MP, មានរន្ធដោត USB-C, សាកថ្ម Quick Charge 2.0, ថាមពលថ្ម 3350 mAh។
អានអត្ថបទ៖ LG នឹងធ្វើជាដៃគូសហការ ផលិតអេក្រង់ OLED ផ្គត់ផ្គង់ដល់ Apple
NuAns Neo បានអនុញ្ញាតឲ្យ ធ្វើការបញ្ជាទិញនៅក្នុងប្រទេសជប៉ុនហើយ រហូតដល់ខែមករាឆ្នាំក្រោយ នឹងធ្វើការប្រគល់ឧបករណ៍ដល់អតិថិជនដែលបានបញ្ជាទិញ។ សម្រាប់តម្លៃលក់របស់ស្មាតហ្វូននេះគឺ ប្រហែល ៣៨០ ដុល្លារ៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Tinhte