កាលពីពេលថ្មីៗនេះ តាមប្រភពព័ត៌មានមួយពីប្រទេសកូរ៉េ បានបង្ហោះព័ត៌មានមួយ
ចំនួនដែលពាក់ព័ន្ធទៅនឹង Hardware របស់ស្មាតហ្វូនជំនាន់បន្ទាប់ Galaxy S III
បច្ចុប្បន្ន ដែលមានឈ្មោះថា Galaxy S IV។
គេហទំព័រនោះបានឲ្យដឹងថា Samsung នឹងនាំមកនូវការអាប់ឌេតជាច្រើនទាំងរូបសណ្ឋាន
ខាងក្នុង ក៏ដូចជារូបរាងខាងក្រៅ។ ស្មាតហ្វូនត្រូវបានសន្និដ្ឋានថានឹងបំពាក់នូវ CPU Quad
Core Exynos 5450 ល្បឿន 2GHz, RAM 2GB, camera 13MP, GPU Mali T658, 8x, ជា
ពិសេស លទ្ធភាពច្រើនដែលវាអាចជាស្មាតហ្វូនដំបូងគេរបស់ Samsung ដែលបំពាក់ដោយ
អេក្រង់ទំហំ 5" ជាមួយកំរិតពន្លឺ 1080p ដែលនឹងផលិតផ្ទាល់ដោយដៃ Samsung ហើយប្រ
ភេទអេក្រង់នេះ អាចនឹងត្រូវក្រុមហ៊ុនធ្វើការបង្ហាញណែនាំនៅឯពិពរណ៍ CES 2013 ខាង
មុខនេះ។
CES 2013 នឹងចាប់ផ្តើមប្រារព្ធធ្វើនៅថ្ងៃទី 8 ខែមករា ឆ្នាំក្រោយនេះ។ មនុស្សច្រើនបានឲ្យដឹងថា
វាពិបាកនឹងបញ្ជាក់ថា Galaxy S IV នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ ក្នុងពេលដែល Galaxy
S III នៅតែមានដំណើរការលក់យ៉ាងរលូននៅលើទីផ្សារនោះ។ ដូច្នេះការរង់ចាំការបង្ហាញខ្លួនរបស់
ស្មាតហ្វូននេះ នៅពាក់កណ្តាលត្រីមាសទី2 ឆ្នាំក្រោយមានភាពច្បាស់លាស់ជាង៕
ដោយ៖ សិលា
ប្រភព៖ TTE