រួមជាមួយការបង្ហាញខ្លួនទូរស័ព្ទ Asha 501, Nokia ក៏បានបង្ហាញជាផ្លូវការនូវដុំសាកថ្មទូរស័ព្ទ
មានច្រើនពណ៌សំរាប់ជ្រើសរើស ដែលបានឲ្យឈ្មោះថា DC-18។ ប្រហាក់ប្រហែលជាមួយនឹង
ជំនាន់មុន DC-16, Nokia បានផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់នូវជំរើសជាច្រើនពណ៌នៅលើ DC-18
ដែលសរុបមាន ៤ពណ៌ រួមមាន ពណ៌លឿង ក្រហម ស និងខៀវ ដែលសុទ្ធតែជាពណ៌ស្រស់ស្អាត
ដូចទៅនឹងពណ៌នៅលើបណ្តាស៊េរីទូរស័ព្ទ Asha និង Lumia របស់ Nokia។ ទន្ទឹមនឹងនោះ ចំនុច
ពិសេសរបស់ DC-18 គឺការរចនាម៉ូតរបស់វាតែម្តង។ ដុំសាកនេះ មានរាងបួនជ្រុងការ៉េដូចទៅនឹង
បណ្តារូបការ៉េ Live Tiles នៅលើប្រព័ន្ធប្រតិបត្តិការ Windows Phone។ ប្រហែលជាខាង Nokia
បានមានចេតនាធ្វើដូច្នេះ ដើម្បីឲ្យវាសមស្របជាមួយនឹង Interface Start Screen នៅលើបណ្តា
ស្មាតហ្វូន Lumia។
និយាយពីចំនុចពិសេស Hardware, DC-18 មាន Screen តូចមួយបង្ហាញពីកំរិតថាមពលថ្ម នៅខាង
ក្រៅស្រាប់ ដែលងាយស្រួលឲ្យអ្នកប្រើប្រាស់បានដឹងថា ពេលណាចាំបាច់ត្រូវសាកថ្ម។ និយាយពី
ទំហំថ្ម គួរឲ្យស្តាយដែរ DC-18 មានទំហំតែ 1.720 mAh, គឺទាបជាងច្រើនបើប្រៀបជាមយយ DC-16
(2.200 mAh)។ ដូចទៅនឹងបណ្តាឧបករណ៍សាកថ្មទូរស័ព្ទដទៃផ្សេងទៀតដែរ DC-18 នៅតែប្រើរន្ធ
សាក microUSB។ តាម Nokia, DC-18 មានខ្នាតប្រវែង 57 x 57 x 14,9 mm, ទំហំ 65g។
បច្ចុប្បន្ននៅមិនទាន់ដឹងតំលៃលក់ និងថ្ងៃបង្ហាញខ្លួនរបស់ DC-18 នៅឡើយទេ។ តាមប្រភព Nokia
នឹងដាក់លក់ DC-18 នៅតាមបណ្តាទីផ្សារអាស៊ីអាគ្នេយ៍ អឺរ៉ុប អាហ្រ្វិក និង មជ្ឈឹមបូព៌ា៕
ដោយ៖ សិលា
ប្រភព៖ TTE