CamNews

ទូរស័ព្ទ 

XOLO បង្ហាញខ្លួន X1000: CPU Atom 2GHz, អេក្រង់ 4,7", តំលៃ 369$

XOLO (ឥណ្ឌា) គឺជាម៉ាកទូរស័ព្ទមួយ ក្នុងចំណោមម៉ាកទូរស័ព្ទដំបូងគេផ្សេងទៀត ដែលបាន
ហក់ចូលក្នុងវីស័យស្មាតហ្វូនប្រើ CPU Intel ជាមួយស្មាតហ្វូន X900។ កាលពីថ្ងៃម្សិលមិញ
ក្រុមហ៊ុន បានធ្វើការបង្ហាញណែនាំម៉ូដែលបន្ទាប់មួយទៀត នោះគឺ  X1000។

ស្មាតហ្វូនថ្មីនេះប្រើ CPU Atom Z2480 ល្បឿន 2GHz (chip នៅលើ X900 គឺ Z2460 1,6GHz)
ហើយវាក៏ជា CPU ប្រើនៅលើ Motorola RAZR i ផងដែរ។ XOLO នៅបំពាក់ដល់ X1000 នូវ
អេក្រង់ទំហំ 4,7" កំរិតពន្លឺ 720p ជាមួយ "អេក្រង់កោង", កាមេរ៉ាក្រោយទំហំ 8MP ជាមួយសមត្ថ-
ភាពអាចថតបាន 15 រូប/វិនាទី, កាមេរ៉ាមុខ 1,3 megapixel, RAM 1GB, មេម៉ូរីក្នុង 8GB។ X1000
ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.0 និងត្រូវដាក់លក់នៅឥណ្ឌា ចាប់ពីថ្ងៃទី 20/3 ក្នុងតំលៃប្រហែល
369 USD ៕


ដោយ៖ សិលា
ប្រភព៖ TTE


Tags: Xolo X1000 Atom CPU 2GHz screen 4.7 " smartphone hightech