រូបភាពលំអិត ស្ដីអំពីរចនារូបរាង ទម្ងន់ និងទំហំ របស់ iPhone 6 នៃក្រុមហ៊ុន Apple បន្តបែក
ធ្លាយ ៖ កាមេរ៉ា លយចេញមកក្រៅ។
នៅក្នុងរូបភាពដែលថតពីអេក្រង់កុំព្យូទ័រ ថ្មីៗនេះ បានបង្ហើបឱ្យដឹងពីរោងចក្រ Foxconn បង្ហាញ
ថា ប្លង់សំណៅចំនួនពីរដ៏លំអិត ស្ដីអំពីទំហំ និងរចនារូបរាងរបស់ iPhone 6 បានបង្ហាញខ្លួន។
រូបភាពក្រោមគេបង្អស់ និយាយអំពីឧបករណ៍ដែលមានឈ្មោះកូដថា N51 នោះគឺជា iPhone 5s
បច្ចុប្បន្ន ទំហំ 123.8 x 58.6 x 7.6 ម.ម និងទម្ងន់ ១១២ក្រាម។ រូបភាពកណ្ដាល និយាយអំពី
ម៉ូដែល ដែលមានឈ្មោះកូដ N61 នេះប្រាកដជា iPhone 6 ដែលមានអេក្រង់ 4.7 inch ទំហំ
138.14 x 66.97 x 6.9 ម.ម។ កម្រាស់របស់ N61 ត្រូវបានកាត់បន្ថយ ធៀបនឹង "រាមច្បង" របស់
ខ្លួន ប៉ុន្ដែ ម៉ូដែលនេះ មិនបានរៀបរាប់អំពីទម្ងន់នោះទេ។
រូបភាពខាងលើគេបង្អស់ គឺម៉ូដែល N56។ នេះគឺជាម៉ូដែល iPhone 6L អេក្រង់ 5.5 inch ប៉ុន្ដែ
វាមានប្លង់សំណៅដល់ទៅ ២ ដែលមានភាពខុសគ្នាបន្ដិច ទាក់ទិននឹងទំហំ រួមមាន Proto1 ទំហំ
158.0 x 77.12 x 7 ម.ម ទម្ងន់ ១៦៨,៥ក្រាម និង Proto2 ទំហំ 158.07 x 77.79 x 7.1 ម.ម ដែល
មានទម្ងន់ ១៨៤,៦ក្រាម។
រូបទីពីរ អធិប្បាយអំពី កាមេរ៉ារបស់ iPhone 6 ។ ប្រហែលជាអ្នកគាំទ្រ iPhone មានការខកចិត្ត
នឹងកាមេរ៉ារបស់ iPhone ជំនាន់ថ្មីនេះ ប៉ុន្ដែ ដោយសារតែកម្រាស់ត្រូវបានកាត់បន្ថយយ៉ាងច្រើន
ធៀបនឹង iPhone 5s នោះ ការដែលឡែនរបស់កាមេរ៉ា លយចេញមកក្រៅបន្តិច គឺជារឿងងាយ
យល់។ សំណៅ N56 (iPhone 6L) បង្ហាញអំពីកម្រិតនៃការលយចេញរបស់កាមេរ៉ា រួមមាន 0.67
ម.ម និង 0.77 ម.ម សម្រាប់ Proto 2 និង Proto1 ។ ចំណែកឯ សំណៅ 4.7 inch មានកម្រិតលយ
ចេញមកក្រៅ ត្រឹម 0.77 ម.ម។ ប្រការខាងលើនេះ អាចបញ្ជាក់បានថា ប្រសិន iPhone កំណែថ្មី
មានកម្រាស់ប្រហាក់ប្រហែលនឹង iPhone 5s នោះ វានឹងមិនមានបញ្ហាកាមេរ៉ាលយចេញមកក្រៅ
ពោលគឺ វានឹងរក្សារូបរាងកាមេរ៉ាដូចមុន។
យ៉ាងនេះក្ដី អ្នកគាំទ្រ iPhone ទាំងឡាយ ក៏មិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាដែលកាមេរ៉ារបស់
iPhone 6 នឹងលយចេញមកក្រៅនោះដែរ ព្រោះថា ដោយប្រើប្រាស់វត្ថុធាតុ sapphire ដែលនឹង
ត្រូវបានគ្របលើកាមេរ៉ារបស់ iPhone 6 នោះ វានឹងជួយឱ្យគម្របឡែននៃកាមេរ៉ា ទប់ទល់នឹងការ
ប៉ះទង្គិច បានល្អជាងកំណែមុនៗ។
គម្របឡែនកាមេរ៉ា របស់ iPhone 5 ក៏ត្រូវបានបំពាក់ស្រទាប់ការពារ ធ្វើអំពី ធាតុ sapphire
តាមគម្រោង iPhone 6 នឹងមានវត្តមាន ក្នុងព្រឹត្តិការណ៍មួយដែលនឹងត្រូវបានប្រារព្ធឡើង នៅ
ថ្ងៃទី ៩កញ្ញាខាងមុខ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena