តាមប្រភពព័ត៌មានពីប៉ូលិសតំបន់ យុវតីអាយុ ២១ ឆ្នាំម្នាក់មកពី Brisbane ប្រទេសអូស្រ្តាលី
ដោយសារការចង់ទិញស្មាតហ្វូន iPhone ពីរគ្រឿង នាងក៏បានបង្ហោះព័ត៌មានស្តីពីការចង់ទិញ
នេះ នៅលើគេហទំព័រទិញលក់ អនឡាញ Gumtree ដើម្បីស្វែងរកអ្នកលក់ផលិតផលដល់នាង។
បន្ទាប់ពីការបង្ហោះព័ត៌មាននោះ មិនយូរប៉ុន្មាន ស្រ្តីម្នាក់បានទូរស័ព្ទទាក់ទងរូបនាង ថាគេមាន
ស្មាតហ្វូនពីរគ្រឿងដែល យុវតីម្នាក់់នោះចង់បាន។
បន្ទាប់មកអ្នកទាំងពីរ ក៏បានណាត់ជួបគ្នានៅកន្លែងចតរថយន្តនៃហាង McDonald ដើម្បីប្រគល់
ផលិតផល។ ពេលនោះយុវតីខាងលើ ក៏បានប្រគល់ប្រាក់ចំនួន ដែលបានចរចាររួចហើយ គឺ
១៣៣០ ដុល្លារ ហើយទទួលបានមកវិញនូវប្រអប់ iPhone ពីរដូចថ្មី ដោយមិនបានត្រួតពិនិត្យនៅ
ក្នុងនោះ ថាមានអ្វីនោះឡើយ។ លុះពេលត្រលប់មកដល់ផ្ទះវិញ នាងបានបើកប្រអប់ ក៏ស្រាប់តែ
ឃើញផ្លែប៉ោមពីរផ្លែ មិនមានជា iPhone ទៅវិញ។
តាមរយះបទពិសោធន៍នេះ ប៉ូលិសក៏បានធ្វើការក្រើនរំលឹក ឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន
ខ្ពស់ សំរាប់ការទិញលក់តាមអនឡាញនេះ គួរតែគិត និងត្រួតពិនិត្យឲ្យបានល្អិតល្អន់ មុននឹងទទួល
យករបស់ និងប្រគល់លុយទៅឲ្យគេ៕
ដោយ៖ សិលា
ប្រភព៖ Zng