CamNews

ទូរស័ព្ទ 

Moto G បង្ហាញខ្លួនជាផ្លូវការ: HD 4.5", CPU Quad Core 1.2GHz, Android 4.3, តំលៃ 179 USD

Moto X មិនបានផ្តល់មកនូវផលចំណេញច្រើនក្នុងការប្រកួតប្រជែង ដល់ Motorola នោះទេ
បើប្រៀបជាមួយនឹងផលិតផលជាច្រើនទៀតដែលមាន រូបសណ្ឋាន Hardware ខ្លាំងជាង
លេចធ្លោជាង ដែលស្ថិតនៅក្នុងផ្នែកស្មាតហ្វូនស៊េរីខ្ពស់ៗ។ ដូច្នេះក្រុមហ៊ុនក៏បានសម្រេច
ចិត្ត បង្ហាញណែនាំ Moto G ស្ថិតក្នុងស៊េរីមធ្យម ប៉ុន្តែវាមានគុណសម្បត្តិច្រើនជាង សម្រាប់
អ្នកប្រើប្រាស់។

ជាមួយនឹងលក្ខណៈសម្បត្តិ CPU Qualcomm SnapDragon 400, Quad Core 1.2 GHz,
មេម៉ូរីក្នុង 8GB/16GB, ប្រព័ន្ធប្រតិបត្តិការ Android 4.3, Moto G នឹងដាក់លក់ក្នុងតំលៃ
ចាប់ពី 179 USD (មិនមានកិច្ចសន្យា)។ ស្មាតហ្វូន ត្រូវបានដាក់លក់ភ្លាម បន្ទាប់ពីធ្វើការ
បង្ហាញណែនាំរួច ហើយប្រទេស ប្រេស៊ីល ជាទីផ្សារដំបូងគេ ដែលមានលក់ Moto G។

បន្ទាប់មកស្មាតហ្វូននេះ នឹងបន្តចែកចាយលក់ នៅលើ ៣០ប្រទេសផ្សេងទៀត។ បើតាម
ការរំពឹងទុក Moto G នឹងត្រូវបាន Update ឡើង Android 4.4 KitKat នៅដើមឆ្នាំ ២០១៤
ពោលគឺនៅក្នុងខែ មករា ខាងមុខនេះ។

លក្ខណៈសម្បត្តិពិសេសៗ មួយចំនួនរបស់ Moto G:

  • ប្រព័ន្ធប្រតិបត្តិការ Android 4.3 JellyBean
  • អេក្រង់: 4.5" HD 720 x 1280 pixel, 329 ppi
  • កាមេរ៉ាក្រោយ 5 MP, កាមេរ៉ាមុខ 1.3 MP, អំពូល LED flash, panorama, Auto HDR
  • ថតវីដេអូ 720p @ 30 fps, slow motion
  • CPU Quad Core 1.2 GHz, Qualcomm SnapDragon 400
  • RAM 1GB
  • មេម៉ូរីក្នុង: 8GB/16GB
  • តំណភ្ជាប់: Wi-Fi n, Bluetooth 4.0, GPS, GLONASS
  • ថ្ម: 2070 mAh
  • ខ្នាតប្រវែង: 12,99 x 6,59 x 1,16 cm
  • ទម្ងន់: 143 g

 

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- អីយ៉ា ប្លែកម្ល៉េះ! ប្រើលឹង្គលេងព្យាណូ ជំនួសដៃ (Video inside) 
- Apple បានដាក់លក់ iPad Mini Retina ជាផ្លូវការហើយ តំលៃចាប់ផ្តើមពី ៣៩៩ ដុល្លារ

- អភិបាលខេត្ត បន្ទាយមានជ័យ លោក ទ្រី ណារិន បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ ព្រឹកមិញនេះ

- ក្លែងខ្លួនធ្វើជាមនុស្សអនាថា សុំមិត្តស្រីរៀបការ, ព្រម ឬក៏អត់ហ្ន៎? (មានវីដេអូ)

- យីអើ ចោរនេះ! លួចយកកង់គេ ទុកម៉ូតូខ្លួនឯង នៅកន្លែងកើតហេតុ

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: Moto G quad-core processors HD displays google smartphone hightech