តាមប្រភពពីអ្នកប្រើប្រាស់ម្នាក់នៅលើ MacRumors បានឲ្យដឹងថា iPhone 7 របស់គាត់ បានបង្ហាញចេញនូវ សារដំណឹងមួយនៅលើអេក្រង់ ពេលដែលប៊ូតុង Home ស្មាតហ្វូនរបស់គាត់ បានជួបបញ្ហា បន្ទាប់មកវាក៏លេចចេញបន្ថែម នូវប៊ូតុង Home សិប្បនិម្មិតមួយ នៅលើអេក្រង់ ដើម្បីប្រើប្រាស់បណ្តោះអាសន្ន ក្នុងពេលរង់ចាំ មិនទាន់យកទៅធ្វើការជួសជុល។
នេះគឺជារឿងមួយ មិនដែលធ្លាប់មាន នៅលើបណ្តាស៊េរី iPhone ម៉ូដែលមុនៗនោះទេ។ មិនច្បាស់ថា ចាប់ពី iPhone 6s ចុះក្រោមទៅ បើសិនជាវាជួបបញ្ហាដូចគ្នានេះ វានឹងលេចចេញប៊ូតុង Home សិប្បនិម្មិត ដូចគ្នាដែរ ឬក៏អត់នោះទេ?
គួរបញ្ជាក់ផងដែរថា ប៊ូតុង Home សិប្បនិម្មិតខាងលើនេះ មិនមែនជា Assistive Touch ដែលយើងតែងបានឃើញ អ្នកប្រើប្រាស់ជាច្រើននាក់ កំពុងតែប្រើប្រាស់ទេ។ កាលពីមុន មានព័ត៌មានចចាមអារ៉ាមជាច្រើន បានឲ្យដឹងថា iPhone ជំនាន់បន្ទាប់ នឹងលែងមានប៊ូតុង Home រឹងចុចទៀតហើយ ហើយគេហទំព័រ 9to5Mac បានសង្ស័យថា ប៊ូតុង Home សិប្បនិម្មិតនៅលើអេក្រង់នេះ គឺជាសញ្ញាមួយឲ្យដឹងថា ពាក្យចចាមអារ៉ាមខាងលើនេះ នឹងអាចក្លាយជាការពិត នៅលើ iPhone ជំនាន់បន្ទាប់មែន៕
- iPhone 7 ផ្ទុះដាច់ជាពីរនៅចិន ខណៈកំពុងថតវីដេអូ
- Samsung បញ្ចេញ Tablet កាត់ Laptop Galaxy TabPro S Gold Edition ដំឡើង RAM ឡើង 8 GB និង SSD 256 GB
ប្រែសម្រួល៖ មង្គល
ប្រភព៖ MacRumors, 9to5Mac, tinhte