CamNews

ទូរស័ព្ទ 

Samsung Galaxy Note 5 និង S6 Edge+ មានការចាប់ផ្តើមល្អ នៅស្រុកកំណើត

ប្រភពព័ត៌មានជាច្រើនពីកូរ៉េខាងត្បូង បានឲ្យដឹងថា បរិមាណលក់របស់ Note 5 និង S6 Edge Plus បានច្រើនគួរសម ពោលគឺវាអាចឡើងដល់កំរិតជាមធ្យម ២៥០០០ គ្រឿង ក្នុងមួយថ្ងៃ នេះគឺគិតតែ នៅលើទីផ្សារកូរ៉េខាងត្បូងប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ក្រោយពីការបង្ហាញខ្លួនបានពីរបីថ្ងៃមក កំពូល ស្មាតហ្វូនទាំងពីរម៉ូដែលនេះ លក់បានដល់ចំនួន ១០ម៉ឺនគ្រឿង។ គួរបញ្ជាក់ផងដែរ ចំនួនលក់បាន ជាមធ្យម ២៥០០០ គ្រឿងក្នុងមួយថ្ងៃ គឺមានបរិមាណច្រើនជាងទ្វេដង បើប្រៀបធៀបនឹង Note 4 ដែលធ្វើបានកាលពីពេលមុន នៅកូរ៉េខាងត្បូង។

អាន៖ iPhone 6s លេចចេញរូបភាពថតស្រ្គីន benchmark មាន RAM តែ 1 GB


 

 

ហេតុផលចម្បងៗក្នុងចំណោមហេតុផលមួយចំនួនផ្សេងទៀត ដែលជុំរុញឲ្យមានភាពជោគជ័យដល់ Note 5 និង S6 Edge+ គឺការបង្ហាញខ្លួននៃ Samsung Pay ហើយក៏ព្រោះតែលើកនេះ Samsung បានបញ្ចេញលក់កំពូលស្មាតហ្វូនទាំងពីររបស់ខ្លួន ក្នុងតម្លៃសមរម្យជាងមុន និងពេលវេលាដាក់លក់ ក៏មានអត្ថប្រយោជន៍ជាងរាល់ឆ្នាំផងដែរ។ ក្រៅពីនេះ បណ្តាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័តកូរ៉េខាង ត្បូងក៏បានដាក់ចេញនូវគោលនយោបាយប្រូម៉ូសិនជាច្រើន ដើម្បីជួយឲ្យ S6 Edge+ និង Note 5 មាន ការលក់បានល្អជាងមុនផងដែរ។

អាន៖ ប្រើ iPhone ចំនួន ៨គ្រឿង ធ្វើជាស្បែកហ្រ្វាំងលើរថយន្ត Porsche 911 តើចាប់ជាប់ទេ? (មានវីដេអូ)

 

នៅកូរ៉េខាងត្បូងម៉ូដែល Note 5 32GB មានតម្លៃប្រហែល ៧៥០ ដុល្លារ រីឯ S6 Edge+ គឺ ៧៨០ ដុល្លារ ដែលប្រហាក់ប្រហែលនឹងតម្លៃលក់ S6 Edge នៅក្នុងប្រទេសនេះ៕

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ Androidauthority, Tinhte


Tags: Samsung Galaxy Note 5 Galaxy S6 Edge plus Smartphone Hightech