CamNews

ទូរស័ព្ទ 

Video Xperia Z ថតវីដេអូក្នុងទឹក

វីដេអូខាងក្រោមនេះ គឺបានមកពីម្ចាស់ស្មាតហ្វូន Xperia Z បានបើកម្មវិធីថតវីដេអូនៅលើ Xperia
Z ហើយបានធ្វេសប្រហែស ធ្វើឲ្យស្មាតហ្វូនធ្លាក់ចូលទៅអាងហែលទឹក។ ជាក់ស្តែង ក្រោយមក
Xperia Z នៅតែថតបាននូវវីដេអូសកម្មភាពម្ចាស់របស់វា នៅក្នុងទឹកជាធម្មតា។ ក្រៅពីនេះ វាថែម
ទាំងថតបានសម្លេង ក្នុងពេលដែលវាកំពុងស្ថិតនៅក្នុងទឹកទៀតផង។

បើតាម Phone Arena, មូលហេតុដែល Xperia Z ធ្វើបានរឿងនេះគឺដោយសារតែវាត្រូវផលិតឡើង
តាមស្តង់ដារ IP57 គឺមានន័យថា Xperia Z អាចប្រឆាំង និងការពារការហុយធូលីចូល និងមិនជ្រាប
ទឹកក្នុងកំរិតជម្រៅពី 15 cm  ដល់1 m ក្នុងរយះពេលអតិបរមា 30 នាទី៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Video Xperia Z recorded underwater smartphone hightech