មានការលេចចេញបន្ថែម នូវរូបភាពជាក់ស្តែងរបស់ ស្មាតហ្វូន HTC A9 (មានឈ្មោះកូដថា Aero) ដែលលើកនេះ គឺលេចចេញមកទាំងផ្នែកខាងមុខ និងខាងក្រោយតែម្តង។ ពីរូបភាពលើកនេះ និងរូប ភាពចចាមអារាមកាលពីលើកមុន យើងអាចសង្កេតឃើញថា HTC A9 គឺជាការផ្លាស់ប្តូរដ៏ធំមួយរបស់ HTC ស្តីពីការរចនាម៉ូត គឺមិនមែនរូបរាងប្រចាំកូលរបស់ខ្លួន ដូចមាននៅលើ One M7, M8, M9 ក្នុង រយះពេលច្រើនឆ្នាំកន្លងមកនេះទេ។
អាន៖ Samsung Galaxy Note 5 និង S6 Edge+ មានការចាប់ផ្តើមល្អ នៅស្រុកកំណើតខ្លួន
តាមរូបភាពបែកធ្លាយមកនេះ HTC នៅតែមានភាពស្មោះស្ម័គ្រជាមួយនឹងសំបកធ្វើពីសារធាតុអាលុយ មីញ៉ូម បំពាក់នៅលើ A9។ ជាក់ស្តែងរបៀបដែលពួកគេ រចនាម៉ូតខ្សែអង់តែង រួមជាមួយនឹងគែមរាង មូលៗ ធ្វើឲ្យយើងចាប់អារម្មណ៍ថា ផ្ទៃខាងក្រោយរបស់វា គឺដូចខ្លាំងទៅនឹង iPhone 6 Plus។ ចំណែក ផ្ទៃខាងមុខរបស់ស្មាតហ្វូននេះវិញ ដោយសារតែរូបភាពមានសភាពព្រិលខ្លាំងពេក វាធ្វើឲ្យយើងមាន ការពិបាកក្នុងការសង្កេតឲ្យឃើញពីចំនុចលេចធ្លោរបស់វា។
អាន៖ iPhone 6s លេចចេញរូបភាពថតស្រ្គីន benchmark មាន RAM តែ 1 GB
ព័ត៌មានចចាមអារាមកាលពីមុន បានចុះផ្សាយឲ្យដឹងថា HTC A9 នឹងត្រូវបំពាក់នូវអេក្រង់ទំហំ 5,5" កំរិតភាពច្បាស់នៃអេក្រង់ប្រភេទ Full-HD, RAM ឡើងដល់ 4GB និងអមមកជាមួយនូវអង្គប្រតិបត្តិ MediaTek 10 គ្រាប់ Helio X20។ បន្ទះឈីបនេះ នឹងចាប់ផ្តើមមានវត្តមាននៅលើទីផ្សារនៅក្នុងខែ វិច្ឆិកា ឆ្នាំនេះ ប៉ុន្តែ HTC A9 អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយ៕
អាន៖ ប្រើ iPhone ចំនួន ៨គ្រឿង ធ្វើជាស្បែកហ្រ្វាំងលើរថយន្ត Porsche 911 តើចាប់ជាប់ទេ? (មានវីដេអូ)
ប្រែសម្រួល៖ ករុណា
ប្រភព៖ AndroidCentral, Tinhte